Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច ត្រូវមាន​វិធានការ​ឲ្យ​បាន​តឹង​រ៉ឺ​ង​បំផុត និង​មិនមាន​ការលើកលែង ចំពោះ​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​កែច្នៃ​ឮ​ខ្លាំង រំខាន​ដល់​អ្នកដទៃ​

spot_img

ភ្នំពេញ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​វ​ឱ្យ​តឹង​រ៉ឺ​ង​បំផុត ចំពោះ​យានយន្ត​ដែល​បំពាក់​ស៊ី​ម៉ាំង​ខ្លាំង រំខាន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការលុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​។ អភិបាល​រាជធានី បាន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មិនមាន​ការលើកលែង​។​

ការណែនាំ​បែបនេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ នា​ព្រឹក​ថ្ងៃទី​២០ ខែមករា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​វត្តមាន​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ផងដែរ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ការងារ​នេះ យើង​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ មិន​ថា​ម៉ូតូ​ឬ​រថយន្ត​នោះទេ ពោលគឺ​ឲ្យ​តែមាន​សំឡេង​រំខាន​ខុសពី​ធម្មតា​គឺ​យើង​ត្រូវតែ​ឃាត់ទុក ណែនាំ​អប់រំ​និង​ឲ្យ​ពួកគាត់​ដោះដូរ​មកជា​បំពង់​ស៊ី​ម៉ាំង​ធម្មតា​វិញ ទើប​អនុញ្ញាត​ឲ្យ​ពួកគាត់​ត្រឡប់​ទៅវិញ​បាន​។ ដើម្បី​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ជោគជ័យ អាជ្ញាធរ​ខណ្ឌ​១៤ និង​មាន​ឧបករណ៍​វាស់ សំឡេង​ក្នុង​មួយ​ខណ្ឌ ពីរ​ទៅ​បី​គ្រឿង ដើម្បីឱ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​របស់​ខ​ណ្ឌ​នីមួយៗ មានលទ្ធភាព​ក្នុង​ការឃាត់ វាស់​សំឡេង​យានយន្ត​ទាំងនោះ​។​

លោក​សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា អនុវត្ត​ទៅតាម​ការណែនាំ នៃ​វិធាន​ការឃាត់​យានយន្ត​ពាក់​ស៊ី​ម៉ាំង​លើ​នេះ ក្នុងការ​អនុវត្ត​ជា​លើកទីមួយ កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលីស នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការឃាត់​យានយន្ត បាន​ចំនួន​៦០​គ្រឿង និង​បានធ្វើ​បច្ចុប្បន្នភាព​បាន​ចំនួន​៤០​គ្រឿង ប៉ុន្តែ បើទោះបីជា​មានការ​ណែនាំ​ថា អោយ​អប់រំ​នឹង​ប្ដូរ​ស៊ី​ម៉ាំង​មកជា​ធម្មតា​វិញ ឱ្យ​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​នោះ គឺ​យានយន្ត​ដែល​បាន​ឃាត់ទុក មិនទាន់​អនុ​ញ្ញ​ត​ឲ្យ​ពួកគាត់​ត្រឡប់​ទៅវិញ​អស់​នៅឡើយ​ទេ ដោយសារតែ​ម៉ូតូ​មួយចំនួន​មិនទាន់មាន​ស៊ី​ម៉ាំង​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​។​

​ក្រៅពី​ការលើកឡើង​ខាងលើ ជុំវិញ​វិធានការ​ចំពោះ​ការបំពាក់​ស៊ី​ម៉ាំង មាន​សំឡេង​ខ្លាំង​ខាងលើនេះ ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ ក៏​ជា​ការងារ​មួយ​ដែល​លោក​ឃួ​ង ស្រេង បានលើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ទទួលបាន​ការគាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ឃួ​ង ស្រេង បាន​បញ្ជាក់ថា រាជធានី​ភ្នំពេញ​មិនមែន​សម្រាប់តែ​អ្នកមាន​ទេ តែ​ទីក្រុង​ភ្នំពេញ ដាច់ខាត​ត្រូវតែមាន​សណ្ដាប់ធ្នាប់ មាន​ភាព​ស៊ីវីល័យ ។ ដូច្នេះ​ទេ អាជ្ញាធរ​ទាំងអស់​ត្រូវ​មាន​វិធានការ​ជុំវិញ​រ៉ឺម៉ក​ដឹក​សំពីងសំពោង គឺ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ដឹកជញ្ជូន​ចូលមក​កណ្ដាល​រាជធានី​នោះទេ ។ ជា​ជំហាន​ទី​១ ចំពោះ​រ៉ឺម៉ក​ម៉ូតូ​ដឹក​សំពីងសំពោង​នេះ អាជ្ញាធរ​ត្រូវ​ឃាត់​ដើម្បី​ធ្វើ​កិច្ចសន្យា​អប់​រំជា​លើកទីមួយ ទើប​អនុញ្ញាត​ឲ្យ​ពួកគាត់​ត្រឡប់​ទៅវិញ ។ តែបើ​មាន​ជា​លើក​ទី​២ យើង​ត្រូវតែ​ធ្វើការ​អត់​ពួកគាត់​ទុក ។ ការអនុវត្ត​ការងារ​នេះ​គឺ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​របស់​យើង កាន់​តែមាន​សោភ័ណភាព​មាន​សណ្ដាប់ធ្នាប់​ស័ក្តិសម​ជាទី​ក្រុង​ដែលមាន​ភាព​ស៊ី​វិ​ល័យ​៕ រក្សា​សិទ្ធិ​ដោយ​៖ បញ្ញា​ស័ក្តិ​

spot_img
×