Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Angkor salad app កម្មវិធី​ទូរស័ព្ទ បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការដាំដុះ​បន្លែ​

spot_img

​ខេត្ត​ត្បូងឃ្មុំ​៖ កម្មវិធី​ទូរស័ព្ទដៃ​ដែលមាន​ឈ្មោះថា Angkor salad app ជា​ប្រភព​ចំណេះដឹង​លើ​បច្ចេកទេស​ដាំ​ដុះ​បន្លែ​ដ៏​ទំនើប​មួយ ជាមួយនឹង​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ផ្កាយរណប និង​ជា​កម្មវិធី​ទំនើប​មួយ ជា​បច្ចេកវិទ្យា​ថ្មី សម្រាប់​ផ្តល់ព័ត៌មាន ចំណេះដឹង​ដល់​ប្រជាកសិករ អាជីវករ និង​អ្នកពាក់ព័ន្ធ​មួយចំនួន​។​

​តាមរយៈ​កម្មវិធី​នេះ កសិករ​ខេត្ត​ត្បូងឃ្មុំ​មួយចំនួន​កំពុង​ទទួលបាន​ចំណេះដឹង​តាមរយៈ​ការបណ្តុះបណ្តាល​ដោយ​មន្ត្រី​ជំនាញ​កសិកម្ម ដើម្បី​ឱ្យបាន​យល់ដឹង​បន្ថែម​លើ​ការដាំដុះ និង​ការថែទាំ ការដាំដុះ​បន្លែ តាមរយៈ​គម្រោង​ទិន្នន័យ​ភូមិសាស្ត្រ​សម្រាប់​កសិកម្ម និង​ទឹក​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ ដែលមាន​ឈ្មោះថា Angkor salad app​។

​យោងតាម​មន្ត្រី​កម្មវិធី Angkor salad app​នេះ បានឱ្យដឹងថា កម្មវិធី​នេះ​ប្រមូលផ្តុំ​ទៅដោយ​សេវាកម្ម​ព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង​កសិកម្ម ដោយ​គោលដៅ​ចម្បង​គឺ កាត់បន្ថយ​ការប្រើប្រាស់​ធន់​ធាន​ច្រើន​ហួស​ទៅលើ​ការដាំដុះ ដូចជា​ការប្រើប្រាស់ ទឹក ជី ជាដើម​។ ចំណេះដឹង​នេះ​ទទួលបាន​តាមរយៈ​សិក្ខាសាលា​មួយ​ស្តីពី​គម្រោង​ទិន្នន័យ​ភូមិសាស្ត្រ សម្រាប់​កសិកម្ម និង​ទឹក ក្នុង​កម្មវិធី​ទូរស័ព្ទដៃ ដែល​ធ្វើ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ​នា​រសៀល​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០២១ ដោយ​ក្រុមហ៊ុន​ជំនាញ​កសិកម្ម AGID ។​

​លោក អ៊ួ​ន ប៊ុណ្ណា​រិ​ទ្ធ តំណាង​កម្មវិធី Angkor salad បានឱ្យដឹងថា កម្មវិធី​នេះ​ជា​កម្មវិធី​ទំនើប​មួយ​សម្រាប់​ផ្តល់ព័ត៌មាន ក៏ដូចជា​ចំណេះដឹង​ដល់​ប្រជាកសិករ អាជីវករ និង​អ្នកពាក់ព័ន្ធ​មួយចំនួន ព្រោះ​វា​ជា​បច្ចេកវិទ្យា​ថ្មី និង​ជា​ប្រភព​ចំណេះដឹង​លើ​បច្ចេកទេស​ដាំ​ដុះ​បន្លែ​ដ៏​ទំនើប​មួយ ជាមួយ​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ផ្កាយរណប​។​
​លោក សេង សី​សាក់ តំណាង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹង​ដែរ​ថា កម្មវិធី App​នេះ ពិត​ជាមាន​សារៈសំខាន់ ព្រោះ​វា​ជា​សាលារៀន​ដែល​អាច​ផ្តល់​ចំណេះដឹង​ជាច្រើន​ដល់​កសិករ​ក្នុង​ការដាំដុះ ព្រមទាំង​ចំណេះដឹង​លើ​ការថែទាំ និង​ស្វែងរក​ទីផ្សារ​ផងដែរ​។​

​សូមបញ្ជាក់ថា តាម​យៈ​ការធ្វើ​បទ​បង្ហាញ នៅក្នុង​កម្មវិធី​សិក្ខាសាលា​នោះ​ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​របៀប​នៃ​ការ​ដោ​ន​ឡូត និង​របៀប​ប្រើ​កម្មវិធី Angkor salad app ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ផងដែរ ខណៈដែល​កសិករ​ទទួល​បានការ​ផ្តល់​ប្រឹក្សា​ទៅលើ​បច្ចេកទេស​ដាំ​ដុះ​ដំណាំ ការប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព ការប្រើប្រាស់​ជី​ត្រឹមត្រូវ​តាម​ប្រភេទ​ដី និង​តំបន់ ការគ្រប់គ្រង​ដំណាំ​ទៅតាម​រដូវ​កាល ការគ្រប់គ្រង​កត្តាចង្រៃ​លើ​ដំណាំ ព្រមទាំង​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នកពាក់ព័ន្ធ​ផ្សេងៗ ពិសេស​អ្នកប្រមូល​ទិញ​៕
​រក្សា​សិទ្ធិ​ដោយ ៖ CEN


spot_img
×