Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង អំពាវនាវ​និង​ក្រើនរំលឹក​ដល់​បងប្អូន ក្រុមគ្រួសារ​សាច់ញាតិ កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវ​ថែរក្សា​អនាម័យ​សុខភាព ឱ្យបាន​ល្អ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ -១៩

spot_img

ខេត្តស្វាយរៀង ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​នេះ បានធ្វើការ​អំពាវនាវ​និង​ក្រើនរំលឹក​ដល់​បងប្អូន ក្រុមគ្រួសារ​សាច់ញាតិ កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវ​ថែរក្សា​អនាម័យ​សុខភាព ឱ្យបាន​ល្អ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ -១៩​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី បាន​មានប្រសាសន៍ថា ដោយមាន​ការដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសប់​និង​ឈ្លាសវៃ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលជា​និច្ចកាល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​តែងតែ យកចិត្តទុកដាក់​ខ្ពស់​ដល់​សុខទុក្ខ​របស់​នាយ នាយរង​អាវុធហត្ថ​គ្រប់រូប និង​បាន​ណែនាំ ចង្អុលបង្ហាញ​ឱ្យកម្លាំង​អាវុធហត្ថ​ទាំងមូល ត្រូវ​ប្រឹងប្រែង​ហ្វឹកហ្វឺន រៀនសូត្រ សិក្សា​ស្រាវជ្រាវ ដើម្បី​កសាង​ខ្លួន​ឱ្យក្លាយ​ទៅជា​អាវុធហត្ថ​គំរូ ប្រកបដោយ​ឆន្ទៈ ស្មោះត្រង់ ស្អាតស្អំ រាបសារ ឈ្លាសវៃ ក្លាហាន និង​ព្យាយាម​តស៊ូ ធ្វើ​ឲ្យ​កងរាជអាវុធហត្ថ ទូទាំងប្រទេស អនុវត្ត​ការងារ​ទទួលបាន​ជោគជ័យ​។​

​លោក​បន្តថា ដោយឡែក​ចំពោះ​អាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ចូលរួម​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ដើរ​តាម​មាគ៌ា​ដឹកនាំ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ក្នុង​បុព្វហេតុ​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​បំពេញការងារ​ទៅតាម​ច្បាប់​វិន័យ​កងទ័ព គោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ព្រមទាំង​មាន​សីលធម៌ សុជីវធម៌​ល្អជា​ប្រចាំ ចាត់ទុក​ខ្លួនឯង​ជា​អ្នកបម្រើ​រាស្ត្រ​គ្រប់ពេលវេលា និង​បាន​ប្តូរផ្តាច់​ក្នុងការ​ថែរក្សា​សន្តិភាព សុវត្ថិភាព និង​ការអភិវឌ្ឍ ដែល​ប្រទេសជាតិ​យើង​កំពុងមាន​សព្វថ្ងៃ​ឱ្យនៅ​គង់វង្ស រីកចម្រើន​តទៅ​មុខជា​និរន្តរ៍ ជាពិសេស​លើកកម្ពស់​ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញា​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នៅ​គ្រប់​កាលៈទេសៈ មិន​ឱ្យមាន​បដិវត្តន៍​ពណ៌​កើតឡើង​ជាដាច់ខាត​។​

​បន្ទាប់មក​លោក​មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ខេត្ត​បាន​អញ្ជើញ​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត រួមមាន​ថ្នាក់​វរសេនីយ៍ឯក​ចំនួន ២​រូប​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

spot_img
×