Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ ក្រុមការងារ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ តែងតែ​ចុះ​មូលដ្ឋាន​គ្រប់ពេលវេលា ដើម្បី​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​

spot_img

​បាត់ដំបង ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ក្រុមការងារ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន តែងតែ​ចុះ​មូលដ្ឋាន​គ្រប់ពេលវេលា ដើម្បី​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ តើ​ពួកគាត់​ចង់បាន​អ្វី​? ហើយ​ត្រូវ​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​ទាន់ពេលវេលា ផងដែរ​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ១​ខ្នង និង​សមិទ្ធផល​នានា នៅ​សាលាបឋមសិក្សា សម្ដេច ជា ស៊ីម ខេត្តបាត់ដំបង នា​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ក្រុមការងារ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន តែងតែ​ចុះជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា មិន​ថា​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​ទេ គឺ​ចុះ​គ្រប់ពេលវេលា​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បញ្ជាក់ថា «​ក្រុមការងារ​ចុះ​មូលដ្ឋាន​របស់​យើង និង​អាជ្ញាធរ​របស់​យើង​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅពេល​ជួប​បញ្ហា​អ្វីមួយ​ទាំងនេះ​ជា​ចំណុច​ពិសេស​របស់​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន​រប​ស់​យើង​»​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុមការងារ​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​តែងតែ​ចុះជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។​

​ឆ្លៀតឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើងថា ក្រុមការងារ​រាជរដ្ឋាភិបាល ក៏បាន​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយបាន​ចុះ​អប់រំ និង​ណែនាំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជាប់​ជាប្រចាំ​ផងដែរ​។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ​ដល់​ប្រជាជន​នៅ​ទូទាំងប្រទេស ឲ្យ​បន្ត​អនុវត្តន៍​វិធានការ​ថែរក្សា​អនាម័យ​សុខភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ចូលរួម​សហការ​ឲ្យ​បានល្អ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ជឿជាក់​លើ​សមត្ថភាព និង​វិធានការ​របស់​រាជរដ្ឋាភិបាល និង​មក​ទទួល​ការពិនិត្យ​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងករណី​សង្ស័យថា មាន​រោគសញ្ញា​ជំងឺ​កូ​វីដ​-១៩៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

spot_img
×