Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាត់ខ្លួន​មនុស្ស​បន្ទោ​របង់​នៅតាម​សួនច្បារ​សាធារណៈ , អភិបាល​រាជធានី ឆ្លើយតប​នឹង​ការរិះគន់​នៅក្នុង​បណ្តាញ​សង្គម​ថា “​គ្មាន​ប្រទេស​ណា​ធ្វើ​បង្គន់ ១០០ ម៉ែត្រ​មួយ​នោះទេ​”

spot_img

​ភ្នំពេញ​៖ ឆ្លើយតប​នឹង​ការរិះគន់​មួយចំនួន​ដែល​ហាក់​មិន​សម​ហេតុផល និង​មិនអាច​ទទួលយកបាន​នៅក្នុង​បណ្តាញ​សង្គម ជុំវិញ​រឿងរ៉ាវ​នៃ​ការឃាត់ខ្លួន​មនុស្ស​១៣​នាក់ ដែល​បាន​បន្ទោ​របង់​នៅតាម​សួនច្បារ​សាធារណៈ តាម​គល់ឈើ​និង​ទីតាំង​សាធារណៈ​ផ្សេងៗ​ទៀត យកមក​អប់រំ​ណែនាំ​នៅ​សាលាខណ្ឌ​ដូនពេញ កាលពី​ថ្ងៃ​១៩ មករា​នេះ​។​

លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១​នេះ បាន​លើកឡើងថា ការរិះគន់​នោះ គឺ​មិនអាច​ទទួលយកបាន​នោះទេ ព្រោះ​សា​សា​រាជធានី​ភ្នំពេញ បាន​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ច្រើន​ហើយ តែដោយសារ​តែ ច​រិ​ក​មារយាទ​មនុស្ស​មួយចំនួន​ដែល​តែងតែ​បត់ជើងតូច ឬ​ធំ​នៅតាម​ទីសាធារណៈ​លើ​សួនច្បារ ឬ​ដើមឈើ ពាសវាល​ពាសកាល​មិន​ត្រឹមត្រូវ ខណៈ​នៅ​បរទេស ក៏​គ្មាន​ប្រទេស​ណា​សង់​បង្គន់ ១០០​ម៉ែត្រ​មួយ​ដែរ​។​

​លោក ឃួ​ង ស្រេង បាន​បន្តថា “​លោក​បាន​មើលឃើញ គេ​ចូល​បញ្ចេញមតិ (​ខម​មិន​) ច្រើន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក កាលពី​ថ្ងៃទី​១៩ ខែមករា ដោយ​ខ្លះ​ហាក់​រិះគន់​មិនអាច​ទទួលយកបាន តែមាន​អ្នកគាំទ្រ​យ៉ាង​លើសលប់ យើង​មិន​ខ្វល់​ចំពោះ​អ្នក​រិះគន់​ប៉ុន្មាន​នាក់​នោះទេ “​។​

​លោក​អភិបាល​រាជធានី បាន​មានប្រសាសន៍ថា «​គ្មាន​ប្រទេស​ណា​ធ្វើ​បង្គន់ ១០០ ម៉ែត្រ​មួយ​នោះទេ អត់​មាន​ទេ​អស់លោក ។ គេ​មាន​ផែនការ​ច្បាស់​ណាស់​ចេញពីផ្ទះ​ត្រូវ​បត់​ជើងដៃ​តែម្តង ទាំង​អាតូច អា​ធំ ឲ្យ​ហើយ​តែម្តង​… នេះ​ជា​ច​រិ​ក​អ្នក​នៅ​ទីក្រុង ។ មិនមែន​របៀប អ៊ីចឹង​ទេ ហើយ ៤ ឬ ១០ គីឡូ (​ម៉ែត្រ​) គឺមាន ១ (​បង្គន់​) ហ្នឹង ហើយ​មាន​មួយ​ហ្នឹង គឺ​នៅក្រោម​ដី​មើលមិនឃើញ​ទៀត​ទាល់តែ​អ្នក​ស្គាល់ » ។ អ៊ីចឹង​ឲ្យ​ច្បាស់​ផង កុំ​ចេះតែ​ខម​មិន មាន​មាត់ មាន​អណ្តាត​ចេះតែ​រលាស់​» ។​

លោក​បាន​បន្តថា បញ្ហា​នេះ មាន​មន្ត្រី​របស់​យើង​ចូល​ខម​មិន​តប បញ្ជាក់​អំពី​បញ្ហា​នេះ​ដល់​អ្នក​រិះគន់​មួយចំនួន ហើយ​បាន​ផ្តាំផ្ញើ​ថា តិច​គេ​ទៅ​នោម​លិច​ផ្ទះ​អ្នកឯង​ទៅ​។​

លោក​បាន​បន្តថា រឿង​បង្គន់​សាធារណៈ​នេះ យើង​មាន​ច្រើន​ហើយ បង្គន់​យើង​មាន​គ្រប់កន្លែង​ឲ្យ​គាត់​បទ​ជើង តែ​គាត់​អត់​ព្រម​ចូល​។ អាជ្ញាធរ​ក៏មាន​ការយោគយល់​ខ្លះ​ដែរ បើសិនជា​បងប្អូន​ខ្លះ​នៅ​ជាង​ក្រុង ដូចជា​នៅ​ខណ្ឌ ព្រែក​ព្នៅ ឬ​ស្សី​កែវ ដែលមាន​កំពត​ព្រៃ​អី គឺអាច​បត់ជើងតូច​អី​នោះ គឺ​អនុគ្រោះ​ដែរ «​ប៉ុន្តែ​នេះ​នៅ (​ខណ្ឌដូនពេញ ចំការមន បឹង​កេងកង ៧​មករា អី ទទួលយក​ម្តេច​កើត ទទួលយក​មិនបាន​ទេ​» ។

​លោក​បាន​បន្តទៀតថា «​នេះ​ជា​សារជាតិ​មួយ គឺថា​អត់​មាយា​ទ សម្រាប់​អ្នក​ដែល​តែងតែ​បត់​ដៃជើង នៅតាម​ទី​សួនច្បារ​សាធារណៈ “​។​

​គួរ​រំលឹក កាល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ម្សិល​ម៉ិ​ញ រដ្ឋបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​អ្នក​មក​បន្ទោ​របង់​នៅតាម​សួនច្បារ​សាធារណៈ តាម​គល់ឈើ និង​នៅ​ទីតាំង​សាធារណៈ​ផ្សេងៗ​ទៀត បាន​ចំនួន​១៣​នាក់ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បង្ក​ឲ្យ​មាន​ក្លិនឆ្អេះ​ឆ្អាប​ដល់​អ្នកធ្វើដំណើ​រ យកមក​អប់រំ​ណែនាំ​នៅ​សាលាខណ្ឌ​ដូនពេញ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×