Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ហៅ​អ្នកសារព័ត៌មាន​ផាត់ ហ៊​ន មក​អប់រំ ដែល​បានធ្វើការ LIVE VIDEOS ដោយ​មិនបាន​សុំ​ការអនុញ្ញាត និង​និយាយ​បំ​ភ្លើ​ស​ការពិត​

spot_img

​កណ្តាល​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​កោះហៅ​ឈ្មោះ ផាត់ ហ៊​ន មុខរបរ សារព័ត៌មាន​ក្តាម​ក្រហម តួនាទី និពន្ធ​នាយករង ដែល​បានធ្វើការ LIVE VIDEOS ដោយ​មិនបាន​សុំ​ការអនុញ្ញាត និង​និយាយ​បំ​ភ្លើ​ស​ការពិត កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខៀវ ប៊ុនធឿន អត្តលេខ ៦៥៧០២ តួនាទី នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​ក្រុម ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ចំណុច​គោលដៅ លើផ្លូវ​ជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើ​តប​ជូន​បណ្តាញសារព័ត៌មាន និង​សាធារណជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាបថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ គេហទំព័រ​សារព័ត៌មាន KH Plus News បានធ្វើការ​Lives ពី​សកម្មភាព​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ហើយដោយ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​មកលើ​សមត្ថកិច្ច​ដែល​កំពុង​បំពេញភារកិច្ច​នោះ​។​

​ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្រាវជ្រាវ​និង​ឆ្លើយតប​ចំពោះ​ខ្លឹមសារ​ដែល​សារព័ត៌មាន​បានធ្វើការ Live នោះ​។​

​ជា​លទ្ធផល​៖ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បំភ្លឺ​ឱ្យដឹងថា នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខៀវ ប៊ុនធឿន អត្តលេខ ៦៥៧០២ តួនាទី នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​ក្រុម ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ចំណុច​គោលដៅ លើផ្លូវ​ជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ដោយបាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក​។​

​នៅពេល​កំពុង​អនុវត្ត​នោះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​០១​គ្រឿង ម៉ាក TOYOTA HIGHLENDER ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ 2AV-9264 បើកបរ​ដោយ​ឈ្មោះ ភិន ដុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែល​បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ពេលនោះ​ឈ្មោះ ផាត់ ហ៊​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​អង្គុប ឃុំ​សំបួរ ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង មុខរបរ សារព័ត៌មាន​ក្តាម​ក្រហម តួនាទី និពន្ធ​នាយករង ដែល​ជិះ​នៅ​ខាងក្រោយ​រថយន្ត​នោះ បាន​ចុះមក​ធ្វើការ LIVE VIDEOS ដោយ​មិនបាន​សុំ​ការអនុញ្ញាត និង​និយាយ​បំ​ភ្លើ​ស​ការពិត​។​

​ផ្អែក​តាម​ប្រសាសន៍​ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក បាន​រំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថត យក​ព័ត៌មាន​នៅក្នុង​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ​ដែល​ហាមឃាត់ កំពុង​បំពេញ​កិច្ចការ ព្រោះ​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន​បើ​នៅ​មិន​ស្តាប់​ការហាមឃាត់​នោះទេ សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​ពេលនោះ​តែម្តង​។​

​រហូតដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​កោះអញ្ជើញ ឈ្មោះ យឹម សា​រ៉ែ​ម ចាងហ្វាង​សារព័ត៌មាន​ក្តាម​ក្រហម និង​ឈ្មោះ ផាត់ ហ៊​ន និពន្ធ​នាយករង សារព័ត៌មាន​ក្តាម​ក្រហម មក​ការិយាល័យ​ធ្វើការ​សួរនាំ ពន្យល់ អប់រំ ណែនាំ អំពី​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​សមត្ថកិច្ច និង​ផ្អែក​តាម​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​អាស្រ័យហេតុនេះ សូមអ្នក​សារព័ត៌មាន និង​សាធារណជន ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​កុំ​មានការ​ភាន់ច្រឡំ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×