Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌី​ជេ ណា​ណា និង វី យ៉ា​រ៉ូ ចូលរួម​ស្វែងរក​ពលរដ្ឋ​គំរូ​

spot_img

​ភ្នំពេញ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១៖ បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ពីររូប គឺ​ឌី​ជេ ណា​ណា និង​ពិធីករ​ទូរទស្សន៍​គឺ​លោក វី យ៉ា​រ៉ូ កំពុង​ចូលរួម​ស្វែង​បេក្ខជន​ដែលមាន​សក្តានុពល​ដើម្បី​ក្លាយជា​ជ័យលាភី​ពានរង្វាន​ល​រដ្ឋ​គំរូ Smart​។​

​បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ទាំងពីរ​រូបនេះ​បាន​ជ្រើសតាំង​រួចហើយ​អ្នក​ដែល​ពួកគាត់​គិតថា ពួកគេ​បានធ្វើ​អំពើ​ល្អ​សម្រាប់​ប្រទេសជាតិ អ្នកជិតខាង ភូមិ និង​ខេត្ត​របស់ខ្លួន ដែល​អំពើ​ល្អ​ទាំងនោះ​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ដែល​បាន​ចាប់​ផ្តល់​កាលពី​ខែ​មុន​។ ជ័យលាភី​ពានរង្វាន់​នេះ​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ​។​

​ឌី​ជេ ណា​ណា និង​លោក វី យ៉ា​រ៉ូ គ្រាន់តែ​ជាម​នុស្ស​ពីរ​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ដែល​បាន​ជ្រើសតាំង​បុគ្គល​នានា​ដែល​បានធ្វើ​ទង្វើ​ល្អ​ចំពោះ​ជនរួមជាតិ​កម្ពុជា​រប​ស់​ពួកគាត់​។​
​ដោយ​គិតថា ការបង្កើត​ពានរង្វាន់​នេះ​គឺជា​គំនិតល្អ​នោះ ឌី​ជេ ណា​ណា បាន​ជ្រើសតាំង​លោក អួន បឋម ហៅ សាយ​។ សាយ បាន​រត់​ជាង ២​ពាន់​គីឡូម៉ែត្រ​នៅ​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ​។​
​ឌី​ជេ ណា​ណា បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​បាន​ជ្រើសតាំង សាយ បន្ទាប់ពី​គិត​ចុះឡើងៗ​ច្រើនដង ហើយ​ខ្ញុំ​គិតថា មិន​ចំឡែក​ទេ ភាគច្រើន​ដឹង​ហើយ ហេតុអ្វី​បានជា​ខ្ញុំ​ជ្រើសតាំង សាយ​។ ខ្ញុំ​សរសើរ​គាត់​ខ្លាំង មិនមែន​តែ​ទៅលើ​ទឹកចិត្ត​របស់គាត់​ទេ ព្រោះ​ការដែល​គាត់​មាន​ចិត្តល្អ នៅ​សុខៗ​ចង់ទៅ​រត់ ធ្វើបាប​ខ្លួនឯង ដើម្បី​ប្រមូល​លុយ ដើម្បីឱ្យ​កុមារ ខ្ញុំ​គិតថា អាហ្នឹង​ជា​រឿង​មួយ​ហើយ​ណា​។ តែ​រឿង​មួយទៀត គឺ​គាត់​ធ្វើបាន​មែន​!”​។​

​សាយ បាន​ប្រមូល​មូលនិធិ​ជាង ៤៨០.០០០ ដុល្លារ​បន្ទាប់ពី​គាត់​បាន​រត់​ជាង ២.៤០០ គីឡូម៉ែត្រ​ជុំវិញ ២១​ខេត្ត ក្នុង​រយៈពេល ៩៧​ថ្ងៃ​។ ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាក​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​ទៅឱ្យ​យុទ្ធនាការ​របស់ សាយ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​១០ ខែមករា​។​

​បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់ទៀត ដែល​បាន​ជ្រើសតាំង​ពលរដ្ឋ​គំរូ​ក្នុង​ចិត្ត​របស់គាត់​នោះ គឺ​លោក វី យ៉ា​រ៉ូ​។ លោក យ៉ា​រ៉ូ បាន​ជ្រើសតាំង​យុវជន​កម្ពុជា​ម្នាក់ ដែល​បាន​បង្កើត​យុទ្ធនាការ​មួយ ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​ជួយ​ដល់​ក្រុម​អ្នក​ធាក់​សី​ុ​ក្លូ​ដែល​កំពុង​ជួប​ការលំបាក​។​

​លោក យ៉ា​រ៉ូ បាន​មានប្រសាសន៍ថា​៖ «​កាលពី​ចុង​ឆ្នាំមុន ខ្ញុំ​បានឃើញ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា Christmas for Cyclo ដែល​រៀបចំឡើង​ដោយ​យុវជន​ម្នាក់​ដែលមាន​ឈ្មោះថា តាំង ហួង​ហាវ ដែល​គាត់​បាន​រៃអង្គាសប្រាក់​ជាង ៥ ពាន់​ដុល្លារ​ឯណោះ ដើម្បី​ជួយ​ដល់​អុំៗ​អ្នករត់​ស៊ីក្លូ និង​សមាគម​ស៊ីក្លូ​ទាំងមូល​”​។​
​លោក​បាន​បន្ថែមថា​៖ “​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ដើម្បី​ជួយ​អុំៗ​អ្នករត់​ស៊ីក្លូ​រយៈពេល​វែង គាត់​បាន​ស្នើសុំ​ការដាក់​ស៊ីក្លូ​ក្នុង​ក្រុមហ៊ុន​កក់​សេវា​ធ្វើដំណើរ​មួយ​។ ឥឡូវ​ហ្នឹង ក្រុមហ៊ុន​ហ្នឹង​កំពុងតែ​ពិចារណា​លើ​សំណើ​របស់គាត់​ហើយ​។ ពិតជា​អស្ចារ្យ​ខ្លាំង​មែនទែន​តែម្ដង​។ អញ្ចឹង ខ្ញុំ​ជ្រើស​ទាំង​គាត់​សម្រាប់​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ស្មា​ត​”​។​
​អ្នករៀបចំ​កម្មវិធី គ្រោង​នឹង​ជ្រើសរើស និង​ប្រកាស​បេក្ខជន​បេ​ក្ខ​នារី ១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​ក្រោយមក​ពួកគេ​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​។ ជ័យលាភី នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ​។ ឈ្មោះ​សមាសភាព​របស់​គណៈកម្មកា​រ​នឹងត្រូវ​បានប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​។​
​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ​មានបំណង​បង្ហាញឱ្យឃើញ​នូវ​អំពើ​ចេះ​ជួយ​យកអាសារ​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង និង​អ្នក​ផ្សេងទៀត​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​
​កាលបរិច្ឆេទ​ឈប់​ទទួល​ការជ្រើសតាំង​របស់​ពាន​រង្វាន់​នេះ ត្រូវបាន​ពន្យា​ពេល​ដល់​ថ្ងៃទី​៣១ មករា ឆ្នាំ​២០២១ ពីថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១​។​
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាម រយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

​អំពី​ក្រុមហ៊ុន Smart
​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​
​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!​ ​
​ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថី​ព្រះមុនីវង្ស​, ទន្លេបាសាក់​, ខណ្ឌចំការមន​, ភ្នំពេញ​, កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
www.smart.com.kh
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អ៊ី​ម៉ែ​ល​៖​ ​koam.tivea@smart.com.kh៕ រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×