Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡើងគោក​ខ្លា ចុះ​ទឹក​ក្រពើ​! បុរស​ម្នាក់​ត្រូវ​តែលតោល​លើ​ដើម​កោង​កាង ទាំង​កាយ​អាក្រាត និង​រស់​ដោយសារ​ហូប​ខ្យង លុះ​ដឹង​រឿងហេតុ​…​ញាក់សាច់​! (​វីដេអូ​)

spot_img

​អ្នកនេសាទ​អូស្ត្រាលី​ពីរ​នាក់ បាន​ជួយសង្គ្រោះ​បុរស​អាក្រាត​ម្នាក់ ដែល​ខ្លួនប្រាណ​ពោរពេញ​ទៅដោយ​ភក់ នៅ​តែលតោល​នៅ​នឹង​ដើម​កោង​កាង លើទឹក​ដែលមាន​ក្រពើ ហើយ​ក្រោយមក​ទើប​ដឹងថា បុរស​រូបនេះ​ជា​ជនល្មើស​ដែល​បាន​រត់គេចខ្លួន​ចូលទៅក្នុង​ទី​រហោស្ថាន ហើយ​បាន​រស់រានមានជីវិត​នៅ​ទីនោះ​អស់​រយៈពេល ៤​ថ្ងៃ ដោយសារ​ហូប​ខ្យង​។​

​អ្នកនេសាទ​ក្តាម​ពីរ​នាក់​មានឈ្មោះ Kev Joiner និង Cam Fraust បាន​និយាយថា ពួកគេ​បាន​រកឃើញ​ជនសង្ស័យ​ឈ្មោះ Luke Voskresensky អាយុ ៤០ ឆ្នាំ ឆ្នាំ នៅ East Point ស្ថិតនៅ​ជិត​ទីក្រុង Darwin កាលពី​ថ្ងៃអាទិត្យ​។ អ្នក​ទាំងពីរ​បាន​រាយ​ការណ៍​ថា ខណៈ​កំពុង​រក​ចាប់​ក្តាម ពួកគេ​បានឮ​សំឡេង​ស្រែក​ឲ្យ​ជួយ​ផងៗ​!​។​

Luke ដែល​ពោរពេញ​ដោយ​ភក់ និង​មាន​ស្នាម​ដាច់​នៅលើ​ខ្លួន បានស្នើ​សុំ​ពួកគេ​ផ្តល់​ទឹក​ផឹក​ផង និង​និយាយថា រូបគេ​បានរស់នៅ​ទីនោះ ៤ ថ្ងៃ ដោយសារ​ហូប​ខ្យង​។ Fraust និយាយថា Luke ស្ទើរតែ​អាក្រាត​ទាំងស្រុង ព្រោះ​ខោអាវ​របស់គេ​បាន​ដាច់​រហែក​អស់​ទៅហើយ​។​

Fraust បន្តថា​៖ «Luke បានធ្វើ​សំបុក​មួយ នៅលើ​ដើម​កោង​កាង និង​មាន​ទីតាំង​ប្រហែល ១ ម៉ែត្រ ពី​ផ្ទៃ​ទឹក ដែលមាន​ក្រពើ​នៅតាម​ដង​ទន្លេ ដូច្នេះ រូបគេ​ពិតជា​បានធ្វើ​ការងារ​យ៉ាង​អស្ចារ្យ ដើម្បី​បន្ត​រស់​មកទល់ពេលនេះ​»​។​

Fraust ក៏បាន​ឲ្យ​ដឹង​ទៀតថា គាត់​បានផ្តល់​ខោខ្លី​១​កំ​ប្លេ​ទៅ​ឲ្យ Luke និង​ព្រមទាំង​ស្រា​១​ដប​ផងដែរ ខណៈ​អ្នក​ទាំងពីរ​ធ្វើតាម​ទូក ចេញទៅ​កាន់ Darwin​។​

​សូមបញ្ជាក់ថា Luke ជា​អ្នកទោស​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្លន់​ធ្ងន់ធ្ងរ ហើយ​បាន​ដោះចេញ​ឧបករណ៍​តាមដាន​អេ​ឡិច​ត្រូ​និ​ច​របស់ខ្លួន ដើម្បី​រត់គេច​ពី​ប៉ូលិស​។​

​តែ​ទោះយ៉ាងណា នៅពេល​ឡើងដល់​ដីគោក​វិញ Luke ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នៅក្នុង​ទីក្រុង Darwin និង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប៉ូលិស ខណៈពេល​ព្យាបាល​។​

​អាជ្ញាធរ​បាន​និយាយថា Luke ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្លន់​ប្រដាប់អាវុធ និង​បទល្មើស​ជាច្រើន​ទៀតផង​ដែរ​។ ហើយ​សម្រាប់​ពេលនេះ​ផងដែរ រូបគេ​នឹងត្រូវ​ប្រឈម​បទចោទប្រកាន់​ថ្មី ដែល​ធ្ងន់ធ្ងរ​ជាង​មុន​ទៅទៀត​។ Luke នឹងត្រូវ​បង្ហាញខ្លួន​នៅក្នុង​តុលាការ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ខាងមុខ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×