Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តកំពត ឃុំខ្លួនគ្រូ​ថ្នាំ​ខ្មែរ​មាន​សារជាតិ​​ពុល​ បណ្តាលអោយឲ្យមនុស្ស​ម្នាក់ស្លាប់​

spot_img

ខេត្តកំពត ៖ មន្ត្រីសាលាដំបូងខេត្តកំពត បានអោយដឹងថា លោក​គ្រូ​ អ៊ឹង​ ឈាន់​ ហៅ​កៅ​ ដែល​លក់​ថ្នាំ​ឫស​ឈើ​បុរាណ ហើយមាន​សារជាតិ​ពុល​ប ណ្តាល​ឲ្យពុលមនុស្ស​ស្លាប់​ នៅ​ខេត្ត​កំពត​កន្លងមកនេះ ពេលនេះត្រូវ​បាន​ លោក​ តុប​ ឈុន​សុង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត​ កាលពី​ថ្ងៃទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ បានចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជាបណ្តោះអាសន្ន​ហើយ។

មន្ត្រី​តុលាការ​ថ្លែង​ឲ្យដឹង​ កាលពីថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ថា​ លោក​គ្រូ​ថ្នាំ​រូប​នេះ​ ត្រូវ​បាន​​ លោក​ ខាន់​ សុផល​ ព្រះ​រាជ​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត​ ចោទប្រកាន់​ពី​បទ​”មនុស្ស​ឃាត​ដោយ​អចេតនា​​”តាម​មាត្រា​២០៧នៃ​ក្រម​ព្រហ្មទណ្ឌ​។

ទាក់ទិនបញ្ហានេះ លោក​ ជិន​ សុវណ្ណារិទ្ធ​ រស់នៅ​ភូមិ​កំពង់​គ្រែង​ ឃុំ​កំពង់​គ្រែង​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ត្រូវ​ជា​កូន​ប្រុស​ របស់​សព​ ឈ្មោះ​ សំ​ វណ្ណា​ កាលពីថ្ងៃទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ​ បាន​ធ្វើ​លិខិត​បំភ្លឺ​មួយ​ច្បាប់​បំភ្លឺ​ជូន​សាធារណជន​ ឲ្យបាន​ជ្រាប​ថា​ ការ​ស្លាប់​ របស់​ឪពុក​ គឺ​ ដោយសារ​ថ្នាំ​ឫស​ឈើ​មាន​សារធាតុ​ជាតិ​ពុល​របស់​ លោក​គ្រូ​ អ៊ឹង​ ឈាន់​ ហៅ​កៅ​ ពោល គឺ​មិនមែន​ស្លាប់​ដោយសារ​ការ​ហូប​ស្រា​ក្លែម​សត្វ​ឆ្កែ​ ដូច​ការ​ផ្សព្វផ្សាយ​ របស់​សារព័ត៌មាន​មួយ​ចំនួន​ទេ​។

លោក​ ជិន​ សុវណ្ណា​រិទ្ធ​ បញ្ជាក់​ថា​ លោក​គ្រូ​ថ្នាំ​រូប​នេះ​ បានជិះ​កង់​មក​លក់​ថ្នាំ​ឫស​ឈើ​ដល់​ផ្ទះ​លោក ហើយ​ក្រោយ​មក​ថ្នាំ​នេះ​មាន​សារជាតិ​ពុល​បណ្តាល​ឲ្យឪពុក​ស្លាប់​ របស់គាត់យ៉ាង​អាណោចអាធ័ម​៕ ដោយ៖ សុគន្ធ

spot_img
×