Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ម៉ាក fordranger ផ្លាកលេខ រដ្ឋ ១៩ ២-០០៧៤ លឿន​ពេក ទៅបុក​បង្គោល​ភ្លើង រួច​បន្ត​ទៅបុក​បង្គោល​ស្លាក​សញ្ញា​ទៅមុខ​លែងរួច​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ទំនងជា​ស្រវឹង​បាន​បើករថយន្ត​fordranger ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ឡើងលើ​សួន រួច​បន្ត​ទៅបុក​បង្គោល​ភ្លើង​និង​បន្ត​ទៅបុក​រះ​ដើម​ផ្ការ​និង​បង្គោល​ស្លាក​សញ្ញា​បាក់​មួយ​ដើម​។ ចំណែកឯ​អ្នកបង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ៧ និង​៥០​នាទី​យប់ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ខាង​សារព័ត៌មាន CEN ឲ្យ​ដឹងថា
​មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក fordrangre ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ផ្លាកលេខ រដ្ឋ ១៩ ២-០០៧៤ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ឡើងលើ​សួន​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម និង​ដើម​ផ្កា​ជាច្រើន​រួច​បន្ត​ទៅបុក​បង្គោល​ស្លាក​សញ្ញា​បាក់​មួយ​ដើម​ទើប​បើក​ទៅមុខ​លែងរួច​។ សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​ឲ្យ​ប៉ះពាល់​ទៅដល់​ភាគី​ដ៏​ទៃ​នោះទេ រង​ការខូចខាត​តែ​រថយន្ត​និង​ទ្រព្យសម្បត្តិ​រដ្ឋ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនិង​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌ​ជ្រោយចង្វា រួច​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ជំនាញ​ក្រុង​ចុះមក​វាស់វែង និង​យក​រថយន្តស្ទូច​មក​ស្ទូច​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ស្នងការ​នគរបាល​ចរាច​រណ៍​រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×