Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅបុក​រថយន្ត​lexus RX330 កំពុងតែ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ​÷​យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​មកដល់​ផ្លូវបំបែក​ជា​បួន​មិន​បង្អង់​ក៏​ជ្រុល​ទៅបុក​រថយន្ត​lexusRX330​កំពុងតែ​ឆ្លងផ្លូវ​ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ប៉ើង​ទៅមុខ​រងរបួស​ធ្ងន់​ប​ញ្ជូ​ន​ទៅ​មន្ទី​ត​ពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៩៩ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ធ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​lexus RX 330 ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ​2Q 7429 មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​រួម​អ្នកដំណើរ​៣​នាក់​ទៀត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ១៩៩ ក្នុង​ល្បឿន​មធ្យម មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សង់​សេ​១២៥ សេរី​២០១៩​ពណ៌​ខ្មៅ មួយគ្រឿង​ពាក់​ផ្លាកលេខ ក្រចេះ​1C 5811 ជិះ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន​មក​បុក​ចំ​ពី​ចំហៀង​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​អ្នកបើកប​និង​អ្នករួមដំណើ​ត្រូវ​សមត្ថ កិច្ច​ឃាត់​ឲ្យ​នៅ​ដោះស្រាយ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​សហការ​ជាមួយនិង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង​ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×