Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន​បទល្មើស​ឆបោក ឬ​បន្លំ​ផ្ទេរប្រាក់​តាមរយៈ​ប្រព័ន្ធ​ធនាគារ​

spot_img

​ភ្នំពេញ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា បានចេញ​ផ្សាយ​ព័ត៌មាន​ថា ដោយ​សារភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា បណ្តា​អង្គភាព ក្រុមហ៊ុន និង​សហគ្រាស​ផ្សេងៗ បានប្រែក្លាយ​របៀប​ប្រតិបត្តិការ​បែប​ឌីជីថល គាំទ្រ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ ថ្ងៃនេះ​ក្រុមការងារ​បច្ចេកទេស សូម​លើកយក​បទល្មើស​បច្ចេក​វិទ្យា ដែល​កំពុង​ផ្តោត​គោលដៅ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាមរយ​:​ការស្រាវជ្រាវ និង​សេចក្តីរាយការណ៍​កន្លងមក បទល្មើស​ហិរញ្ញវត្ថុ (​មធ្យោបាយ​បច្ចេកវិទ្យា​) កំពុង​កើតមាន​យ៉ាងច្រើន​ករណី គោលដៅ​លើ​អ្នកប្រើប្រាស់ ឬ​ប្រព័ន្ធ​ធនាគារ​នា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តួរ​យ៉ាង​៖ ការ​ឆបោក​ផ្ទេរប្រាក់​ដោយ​ប្រើប្រាស់​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering) ការវាយប្រហារ​ចូល​ប្រព័ន្ធ​លួច​ផ្ទេរប្រាក់ (Banking System / Business Logic Hacking) និង​ការ​ក្លែងបន្លំ​ផ្សេងៗ​។​

– ការ​ឆបោក​ផ្ទេរប្រាក់​ដោយ​ប្រើប្រាស់​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering)៖ ឧក្រិដ្ឋជន​ប្រើប្រាស់​បច្ចេកទេស​ឆបោក​ផ្សេងៗ (​ឧទាហរណ៍​៖ ផ្ស ព្វ​ផ្សាយ​កម្មវិធី​រង្វាន់​ផ្សេងៗ តាមរយៈ​សារ​អេឡិចត្រូនិក ឬ​សារ SMS ផ្តល់​តំណ​ភ្ជាប់ Phishing ឬ​បន្លំ​ជា​បុគ្គលិក​ធនាគារ​។​ល​។​) ដើម្បី​លួងលោម​ម្ចាស់​គណនី​ធនាគារ ផ្តល់នូវ​លេខ​កូដ​សម្ងាត់ លេខ​កូដ​ផ្ទេរប្រាក់ ឬ​លេខ​កូដ​ផ្ទៀងផ្ទាត់ (OTP) ឬរ​ធ្វើការ​ផ្ទេរប្រាក់​ទៅកាន់​ឧក្រិដ្ឋជន ក្នុងស្រុក ឬ​ក្រៅប្រទេស​។​

– ការវាយប្រហារ​ចូល​ប្រព័ន្ធ​លួច​ផ្ទេរប្រាក់ (Banking System / Business Loophole Hacking)៖ ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ចន្លោះ​ខ្វះខាត​ផ្នែក​សន្តិសុខ​ប្រព័ន្ធ (Internet / Mobile Banking) កេង​បន្លំ​តួនាទី​កម្មវិធី​ប្រព័ន្ធ​ធនាគារ ឬ​លួច​ចូលក្នុង​គណនី​អុ​ី​ម៉ែ​ល​សម្ងំ​លួច​មើល​ការ​ឆ្លើយឆ្លង​ស្តីពី​ការ​ទូរ​ទាត់​ប្រាក់ និង​បោក​បញ្ឆោត​ជនរងគ្រោះ​ផ្ទេរប្រាក់​។

– ក្រៅពី​បទល្មើស​ដូច​រៀបរាប់​ខាងលើ ក៏​នៅមាន​ករណី​ក្លែងបន្លំ​ផ្សេងៗ​មួយចំនួនទៀត ដែល​បាន​ប្រេ​ី​ប្រាស់​ដោយ​ឧក្រិដ្ឋជន តួរ​យ៉ាង​៖ ការ​បញ្ឆោត​ផ្ទេរប្រាក់​តាមរយៈ​ការទិញ​ទំនិញ​អន​ឡាញ ការ​ឆបោក​ក្នុង​សកម្មភាព​វិនិយោគ​។​ល​។​

​ជាថ្មី​ម្តងទៀត នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើន​រលឹក​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​ឆបោក​ដូច​បាន​រៀបរាប់​ខាងលើ ដោយ​អនុវត្ត​វិធីសាស្ត្រ​មួយចំនួន ដូចខាងក្រោម​៖

– ពិចារណា និង​ធ្វើការ​ផ្ទៀងផ្ទាត់​មុននឹង​ធ្វើការ​ផ្ទេរប្រាក់​ឱ្យ​ជនណាម្នាក់​។

– សូម​ប្រើប្រាស់​លេខ​សម្ងាត់​ការពារ​កម្មវិធី ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ពិបាក​ទស្ស​ទាយ​។

– ត្រួតពិនិត្យ​តំណ​ភ្ជាប់ (​គេហទំព័រ​) មុននឹង​វាយ​បញ្ចូល ឬ​ផ្តល់ព័ត៌មាន​សម្ងាត់ តួរ​យ៉ាង ៖ លេខ​គណនី លេខ​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លេខ​សម្ងាត់ ឬ​លេខ OTP​។​ល​។

– ជៀសវាង​ការ​ផ្តល់នូវ​ព័ត៌មាន​ស្តីពី លេខ​សម្ងាត់ លេខ​កូដ​ផ្ទេរប្រាក់ ឬ​លេខ​កូដ​ផ្ទៀងផ្ទាត់ (OTP) ឱ្យ​ជនណាម្នាក់ ទោះបី​ពួកគេ​អះអាងថា​ជា​បុគ្គលិក​ធនាគារ​ក៏ដោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×