Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​នគរបាល​ជ័យលាភី​ទាំងអស់ យកចំណេះ​ដឹង និង​ជំនាញ​ទៅប្រើ​ប្រាស់ ឲ្យ​មាន​ប្រយោជន៍ ដល់​សង្គម ប្រកបដោយ​ក្រមសីលធម៌​វិ​ជា​ជន​ជីវៈ

spot_img

បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិកា​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​លោកជំទាវ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា សិស្ស​នគរបាល​ជ័យលាភី​ប្រមាណ​២៣៨​នាក់ ត្រូវយក​ចំ​
​ណេះ​ដឹង​និង​ជំនាញ​ទៅប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍​ដល់​សង្គម ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយា​ល្អ ស្មារតី​ទទួលខុសត្រូវ​និង​គោរព​ប្រតិបត្តិ​ច្បាប់ ដើម្បី​ក្លាយខ្លួនជា​មន្ត្រីនគរបាល​ល្អ​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល​ជំនា​ន់ទី​១៤ លើក​ទី​២​ដល់​សិស្ស​នគរ​
​បាល​ក្របខណ្ឌ​ថ្មី សម្រាប់​ឆ្នាំ​២០១៩ ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ចំនួន​២៣៨​នាក់ ដែល​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​រសៀល​
​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៥​ខេត្តបាត់ដំបង​។​

​ឯកឧត្តម ស សុខា បាន​មានប្រសាសន៍ថា វឌ្ឍនភាព កិត្យានុភាព​និង​ឧត្តមភាព​របស់​បណ្ឌិត្យ​សភា​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ដ៏​ឈ្លាសវៃ​បំផុត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​សម្ដេច​ក្រឡាហោម​
​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ បច្ចុប្បន្ននេះ បណ្ឌិតសភា​នគរបាល​កម្ពុជា ទទួលបាន​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច​របស់​ថ្នាក់ដឹកនាំ គ្រូ​នគរបាលជាតិ​និង​មន្ត្រី​ទាំងអស់ ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ បទ​ប្ប​ញ្ញ​តិ្ត​នានា កម្មវិធី​កំណែទម្រង់ ការប្រកាន់​
​ខ្ជាប់​នូវ​គុណ​តម្លៃ​ទាំង​៦​របស់ខ្លួន គឺ វិន័យ គុណភាព ក្រមសីលធម៌​វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្ដេជ្ញាចិត្ត​នវានុវត្តន៍​ក្រោម​ទិស​ស្លោក​”​យើង​រួមគ្នា​កសាង​វប្បធម៌​គុណភាព​”​។​

​ឯកឧត្តម ស សុខា បាន​ថ្លែង​នូវ​ការកោតសរសើរ និង​ផ្ដាំផ្ញើ​ដល់​គណ​គ្របគ្រង​សាលា​នគរបាល​ជាតិភូមិ​ភាគ​៥​ឲ្យ​ខិតខំ​បន្ត​
​បំពេញភារកិច្ច ដើម្បី​ទទួល​បានន​ជោគជ័យ​បន្ថែមទៀត តាម​ផែនការ​កំណត់​និង​សូម​ផ្ដាំផ្ញើ​ដល់​សិស្ស​ជ័យលាភី​ទាំងអស់ ឲ្យ​យក​ចំ​
​ណេះ​ដឹង​និង​ជំនាញ​ទៅប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍​ដល់​សង្គម ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយា​ល្អ ស្មារតី​ទទួលខុសត្រូវ​និង​គោរព​ប្រតិបត្តិ​ច្បាប់ ដើម្បី​ក្លាយខ្លួនជា​មន្ត្រីនគរបាល​ល្អ​៕ រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×