Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរីព្រៃ​១​ក្បាលប្រឹង​ងើប​ដើរ​អូស​លូង​ចូល​ព្រៃ​គួ​រឲ្យ​អាសូរ បន្ទាប់​ពី​​ត្រូវ​​រថយន្ត​បុក​យ៉ាង​ពេញ​ទំហឹង រីឯអ្នកបើកបរ… (​មាន​វីដេអូ​)

spot_img

​ដំរី​១​ក្បាល​បាន​រងរបួស​ជើង​គួរ​ឲ្យ​អាសូរ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ត្រូវបាន​បុក​ដោយ​រថយន្ត​១​គ្រឿង នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​មួយ ស្ថិតក្នុង​ខេត្ត Chachoengsao ។​

​វីដេអូ​ឃ្លី​ប​មួយ​ត្រូវបាន​បង្ហោះ​ឡើង YouTube ដោយ Sahai TV បានបង្ហាញ​ឲ្យ​ឃើញ​ស្ថិតក្នុង​ស្ថានភាព​ដើរ​អូស​ជើង​ឆ្លងកាត់​ផ្លូវ​យ៉ាង​លំបាក បន្ទាប់ពី​ជួប​គ្រោះថ្នាក់ ។

​អ្នកបើកបរ​រថយន្ត បាន​និយាយថា គាត់​ពុំ​អាច​ជាន់​ហ្រាំ​ង​ទាន់ពេលវេលា បន្ទាប់ពី​វាក់​នឹង​សត្វ​ដំរី​នេះ​ចេញពី​ក្នុងព្រៃ​រំពេច​នោះ ។ រីឯ​រថយន្ត​បាន​រង​ការ​ខូច​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ អ្នកបើក​បើកបរ​ពុំ​រងរបួស​នោះទេ ។ អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ត្រូវបាន​ជូនដំណឹង​អំពី​ហេតុការណ៍​នេះ​ផងដែរ ៕​ ចន្ទី

spot_img
×