Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​ហុង​គ្រី បើក​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស ត្រៀម​សម្រាប់​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សេដ្ឋកិច្ច​

spot_img

​ភ្នំពេញ​៖ លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា តំណាង​គណៈប្រតិភូ​កម្ពុជា និង​លោកស្រី​បណ្ឌិត Judit Pekári-Vékei ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​គណៈកម្មកា​រ​សេដ្ឋកិច្ច​ចម្រុះ នៃ​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី តំណាង​គណៈប្រតិភូ​ហុង​គ្រី​បាន​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស ត្រៀម​សម្រាប់​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា​-​ហុង​គ្រី ត្រូវបាន​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ (Virtual Conference) នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា​និង​ភាគី​ហុង​គ្រី បាន​ពិភាក្សា​យ៉ាង​ផុសផុល​លើ​សេចក្តីព្រាង​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សេដ្ឋកិច្ចកម្ពុជា​-​ហុង​គ្រី​។

​តាមរយៈ​កិច្ចប្រជុំ​នេះ​ផងដែរ ភាគី​ទាំង​ពីរបាន​ឯកភាព​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​សំខាន់ៗ​រួមមាន​៖ (១) ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​, (២) កសិកម្ម សន្តិសុខ​ស្បៀង និង​រុក្ខាប្រមាញ់​, (៣)​វិស័យ​គ្រប់គ្រង​ធនធានទឹក​, (៤) អប់រំ យុវជន​និង​កីឡា​, (៥)​វប្បធម៌​, (៦) ទេសចរណ៍​, (៧)​ឧស្សាហកម្ម បច្ចេកវិទ្យា​និង​នវានុវត្តន៍ និង​(៨)​អាកាសចរ​ស៊ីវិល​។

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ភាគី​ទាំង​ពីរបាន​ឯកភាព​លើ​ខ្លឹមសារ​សេចក្តីព្រាង​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​ខាងលើ ហើយ​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ​នេះ នឹងត្រូវ​ចុះហត្ថលេខា​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា​-​ហុង​គ្រី តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​នឹង​ដឹកនាំ​ដោយ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង ឯកឧត្តម អ៊ី​ស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​វិស័យ​អភិវឌ្ឍ​ការនាំចេញ នៃ​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី នា​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១៕
​រក្សា​សិទ្ធិ​ដោយ​៖ CEN


spot_img
×