Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​មើល​អត់​ស្គាល់​! យាយ អឿន ប្រែ​ហើយ ក្រោយ​កែ​សម្ផស្ស​រួច សម្រស់​ប្លែក​ខ្លាំង មើល​សឹង​ពុំ​ស្គាល់

spot_img

​ភ្នំពេញ ៖ ប្រិយមិត្ត និង​មហាជន​បាន​ស្គា​ល់ហើយ ពី​តារា​ជើង​សិល្បៈ​ជើងចាស់​គឺ​យាយ អឿន ដែល​តែងតែ​ផ្តល់នូវ​សំណើច​សប្បាយ ទៅដល់​ទស្សនិកជន​រៀងរាល់​ការសម្តែង មិន​ថា​តាមរយៈ​ការ​ច្រៀង​អា​យ៉ា​ឆ្លើយឆ្លង និង​លេង​កំប្លែង​នោះទេ​។

​ជាការ​ពិតណាស់ ដោយសារ​តែមាន​វ័យ​ចំណាស់​ទៅហើយ តែ​ខណៈ​ទីផ្សារ​សិល្បៈ​នៅតែ​បន្ត ហើយ​ការគាំទ្រ​ក៏​នៅតែ​ទទួលបាន​ច្រើន​ដដែល​នោះៗ កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ តារា​កំប្លែង​ជើងចាស់ យាយ អឿន បាន​ដឹក​ដៃ​យាយ យ៉យ ជា​មិត្ត​រួម​អាជីព ទៅ​កែ​សម្ផស្ស ដើម្បី​បំបាត់​ស្នាម​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​តទៅទៀត និង​ទទួលបាន​ទម្រង់​ផ្ទៃមុខ​តឹង​ណែន​ស្រស់ស្អាត​មើលទៅ​ដូច​វ័យ​ទើបតែ ៥០ ឆ្នាំ អ៊ីចឹង​។​

​ដោយឡែក ថ្មីៗ​នេះ យាយ​អឿន បានធ្វើ​ឲ្យ​ហ្វេ​នៗ និង​ក៏​ដូច​មហាជន មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​បានឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​តារា​ជើងចាស់​មាន​វ័យ​ប្រមាណ​ជា ៧០ ឆ្នាំ រូបនេះ តុបតែង​ខ្លួន​ជាមួយ​រូប​សម្រស់​ប្រែប្រួល​ស្រស់ស្អាត​ខ្លាំង និង​ថែមទាំង​ក្មេង​ប្លែក​ដូច​មនុស្ស​២​នាក់​ផ្សេងគ្នា មើល​សឹង​ពុំ​ស្គាល់​តែម្តង​។​

​គួរ​បញ្ជាក់ថា គិត​មកទល់ពេលនេះ ឃើញថា​មាន​រយៈពេល​ប្រមាណ​ជាង ៥ ខែ​ហើយ ក្រោយ​យាយ អឿន បាន​បបួល​យាយ យ៉យ ទៅ​កែ​សម្ផស្ស​ដែល​ក្នុងនោះ​ដូចជា​៖ កាត់​ត្របកភ្នែក​យារ​ធ្លាក់​, អ៊ុត​ទាញ​បន្តឹង​ស្បែ​កមុខ និង​ធ្វើ​ច្រមុះ​ជាដើម​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×