Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ករណី​បាញ់​ជនជាតិ​ចិន​ម្នាក់​ស្លាប់ នៅ​ក្រុងព្រះសីហនុ

spot_img

​ព្រះសីហនុ​៖ តាម​ព័ត៌មាន​ពី​សមត្ថកិច្ច បានឲ្យដឹងថា នៅវេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ នេះ មាន​ករណី​បាញ់ប្រហារ​មួយ​បណ្តាល​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់ ស្លាប់​ភ្លាមៗ នៅ​ចំណុច​មុខ​កាស៊ីណូ ជី​យ​វ​នី​សិន ក្រុងព្រះសីហនុ ។​

​នៅពេលនេះ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​ករណីនេះ យ៉ាង​យកចិត្តទុកដាក់ ។

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​ជាបឋម​ថា មាន​ករណី​ផ្ទុះអាវុធ​ពី​ជនសង្ស័យ​ជា​ជន​ជាតិចិន បានធ្វើ​សកម្មភាព​បាញ់ប្រហារ​បុរស​ជន​ជាតិចិន​ដូចគ្នា បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ វេលា​ម៉ោង​ជិត​៩​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​នេះ នៅមុខ​កា​ស៉ី​ណូ ជី​យ​វ​នី​សិន ស្ថិតក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ មានប្រសាសន៍ប្រាប់​បណ្ដា​ញ​ផ្សព្វផ្សាយ ឲ្យ​ដឹង​ជាបឋម​ថា ក្រោយ​កើតហេតុ លោកស្នងការ​បានបញ្ជាក​ម្លាំ​ង​ជំនាញ ដោយមាន​កិច្ចសហការ​ពី​សមត្ថកិច្ច​ចម្រុះ​ក្នុង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ឡោមព័ទ្ធ​ទីតាំង​កើតហេតុ និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនបង្ក ក្នុងនោះ​របាយការណ៍​ប​ឋ​ម​បញ្ជាក់ថា ជនរងគ្រោះ​ជា​ជនជាតិ​ចិន ជិះ​រថយន្ដ​មួយគ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AL-9459​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បន្ថែមថា ជ​នស​ង្ស​យ័​ដែល​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នេះ ជិះ​រថយន្ដ​មួយគ្រឿង​ដែល​ក្រោយមក យក​រថយន្ត​នោះ​ទៅ​ទុក​ផ្លុ​ង​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ ហើយ​ចុះ​រត់គេចខ្លួន ក្នុងនោះ​ខ្មាន់កាំភ្លើង​ជិះ​រថយន្ដ​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BI-1413​។​

​យ៉ាងណាមិញ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​អះអាងថា កម្លាំង​ជំនាញ​កំពុង​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់​។​

​ទោះបីជា​យ៉ាងណា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ មិនទាន់​អាច​បញ្ជាក់ថា ដើមចម​ដែល​នាំ​ឲ្យ​មាន​អំពើ​បាញ់ប្រហារ​ទាំង​ព្រឹក​ព្រលឹម​នេះ បណ្ដាលមកពី​មូលហេតុ​អ្វី​នោះឡើយ​ទេ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​​៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×