Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២០​ថ្ងៃ ៖ មនុស្ស ១០៣​នាក់​ស្លាប់ និង​របួស ២៦៨​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញៈ មនុស្ស​ចំនួន ១០៣​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ២៦៨​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ១៦៨​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ២០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារ​ព័​ត៍​មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​។​
​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ៨​លើក ស្លាប់ ៥​នាក់ របួស​ចំនួន ១៤​នាក់ ក្នុងនោះ​របួសស្រាល ៩​នាក់ និង​ធ្ងន់​ចំនួន ៥​នាក់​។​
​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ១៨៧០២​នាក់ ក្នុងនោះ​ម៉ូតូ​ចំនួន ១៣៨៤៣​គ្រឿង និង​រថយន្ត​ចំនួន ៤៨៥៩​គ្រឿង រថយន្ត​តូច ៣៨៧៥​គ្រឿង និង​ធំ ៩៨៤​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×