Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ សាហាវ​ណាស់​! ស្ត្រី​ម្នាក់​ត្រូវ​ចោរ​ជិះ​ម៉ូតូ ចូល​ប្លន់​ក្នុង​កន្លែង​ថត​ឡាន​ទាំង​កណ្តាលថ្ងៃត្រង់ បណ្តាល​ឲ្យ​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់ និង​សាហាវ​ដែល​គួរ​ឲ្យ​ប្រុងប្រយ័ត្ន គ្រា​ដែល​ស្ត្រី​ម្នាក់​ត្រូវបាន​ចោរប្លន់​ទាំង​កណ្តាលថ្ងៃត្រង់ ស្ថិតនៅក្នុង​កន្លែង​ចត​រថយន្ត​មួយកន្លែង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កាលពីពេល​ថ្មីៗ​នេះ​។​

​តាមរយៈ​វីដេអូ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា IJKB បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់ បាន​ចុះ​ពី​រថយន្ត និង​ដើរទៅ​បិទ​ឃ្លុប​ក្រោយ​រថយន្ត មុនពេល​ដើរ​ចាកចេញ​ជាមួយ​កាបូបស្ពាយ​នៅ​នឹង​ស្មា ស្ថិតនៅក្នុង​បរិវេណ​ចត​រថយន្ត​មួយកន្លែង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ប៉ុន្តែ ខណៈពេល​នោះ គេ​ក៏​បានឃើញ​ជនសង្ស័យ​ជា​ចោរ​ម្នាក់ បាន​ជិះ​ម៉ូតូ​ចូលមក​ឆ្លងកាត់​ផ្លូវ​ពីមុខ ខណៈ​នាង​កំពុង​ឆ្លងផ្លូវ​។​

​បន្ទាប់មក ជនសង្ស័យ​រូបនោះ​ក៏បាន​បើក​ម៉ូតូ​បត់​ត្រឡប់ក្រោយ​វិញ និង​បាន​ជិះ​សំដៅ​មកកាន់​នាង​តែម្តង​។ ហើយ​ភ្លាមៗ​នោះ នាង​ហាក់​បានដឹង​ពី​ចេតនា​របស់​ជនសង្ស័យ​នោះ​មកលើ​ខ្លួន នាង​ក៏បាន​ស្រែក​ឆោឡោឡើង និង​ព្យាយាម​រត់ចេញ​ពី​ជនសង្ស័យ​ដោយ​ស្រែក​ខ្លាំងៗ​ថា​៖ «​ខ្ញុំ​គ្មានអ្វី​ទេ​!» ខណៈ​ជនសង្ស័យ​បាន​ដេញតាម​នាង​ជុំវិញ​ឡាន​។​

​ទោះយ៉ាងណា ដោយសារតែ​ខំប្រឹង​ព្យាយាម​រត់ ទីបំផុត នាង​ក៏បាន​ដួល ហើយ​ភ្លាមៗ​នោះ ជនសង្ស័យ​ក៏បាន​ចុះ​ពី​ម៉ូតូ ដើរចូល​មកជា​មួយរ​បស់​ស្រួច​ទំនងជា​កាំបិត ដើម្បី​គំរាម ហើយ​កញ្ឆក់​យក​កាបូប​ពី​ដៃ​នាង រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​។ បន្ទាប់​ភ្លាមៗ​នោះ គេ​ក៏​បានឃើញ​មនុស្ស​ប្រុស​ស្រី​នៅ​ទីនោះ​បង្ហាញខ្លួន និង​រត់​មកជួយ​នាង​។​

​យោងតាម​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ Kota Kemuning, Selangor ជិត​ផ្សារ​ទំនើប Sanctuary​។

​តែ​យ៉ាងណា ជាមួយ​ម៉ូតូ​ជនសង្ស័យ​ពាក់​ផ្លាកលេខ BPC 6163 ដែល​កាមេរ៉ា​សុវត្ថិភាព​ចាប់បាន នោះ​មហាជន​សង្ឃឹមថា វីដេអូ​នេះ​នឹង​ទទួល​ការចាប់អារម្មណ៍​ពី​ប៉ូលិស ហើយ​ថា ពួកគេ​នឹង​ចាត់វិធានការ​សមស្រប​ចំពោះ​ជនសង្ស័យ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×