Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលនេះ ជនខិលខូច បាន​ផ្ញើ​សារ​ដែល​បន្លំ ធ្វើជា​សារ​មកពី​ធនាគារ​អេស៊ីលីដា​ម្ដង​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឹង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា ​បើតាម​ការផ្សព្វផ្សាយរ​បស់​ធនាគារ​អេស៊ីលីដា​បានឱ្យដឹងថា មាន​ជនខិលខូច​បាន​ផ្ញើ​សារ​ដែល​បន្លំ​ធ្វើជា​សារ​មកពី​ធនាគារ​អេស៊ីលីដា ដែលមាន​តំណ​ភ្ជាប់​ទៅ​គេហទំព័រ​ក្លែងក្លាយ​។

​តាម​ការស្រាវជ្រាវ​រប​ស់​នាយកដ្ឋាន​បាន​រកឃើញថា គេហទំព័រ​ក្លែងក្លាយ​ដែល​ជនខិលខូច​បាន​បង្កើត​នេះ គឺ​វា​ដូចគ្នា​នឹង​គេហទំព័រ​ក្លែងក្លាយ​ដែល​ពួកគេ​បង្កើត​សម្រាប់​ធនាគារ​កាណាឌីយ៉ា ដែល​នាយកដ្ឋាន​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

​គេហទំព័រ​ទាំងនេះ​បង្កើតឡើង​ដើម្បី​បោក​បញ្ឆោត​យក​ព័ត៌មាន មានដូចជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​អត្តសញ្ញាណ​បណ្ណ លេខ​ទូរ​សព្ទ ឈ្មោះ​សម្រាប់​ចូលទៅក្នុង​គណនី និង​លេខ​សម្ងាត់ ដែល​អាចឱ្យ​ពួកគេ​ចូលទៅក្នុង​គណនី​ធនាគារ ក្នុង​គោលបំណង​លួច​យកប្រាក់​កាស​របស់លោក​អ្នក​តែប៉ុណ្ណោះ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើ​ការណែនាំ​ជាថ្មី​ម្ដងទៀត​ដល់​អ្នកប្រើប្រាស់​ទាំង​អស់​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅពេលដែល​ទទួលបាន​សារ​ណាមួយ ដែល​ទាមទារ​ឱ្យ​ផ្ដល់ព័ត៌មាន​ផ្ទាល់ខ្លួន ហើយ​ដើម្បី​ចៀសវាង​ពី​ការបោក​បញ្ឆោត​នេះ លោកអ្នក​គួរតែ​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ផ្ទាល់​តាមរយៈ​លេខ​ទូរ​សព្ទ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×