Wednesday, January 26, 2022

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានអនុញ្ញាត​ឲ្យ​លោកជំទាវ PAULINE TAMESIS ជួបពិភាក្សា​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​

​ភ្នំពេញ​៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានអនុញ្ញាត​ឲ្យ​លោកជំទាវ PAULINE TAMESIS ប្រធាន​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ ប្រចាំ​កម្ពុជា ចូលជួប​ពិភាក្សា​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ក៏ដូចជា​បញ្ហា​ស្ត្រី និង​កុមារ​ដែល​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ។​

​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានអនុញ្ញាត​ឲ្យ​លោកជំទាវ PAULINE TAMESIS ប្រធាន​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ ប្រចាំ​កម្ពុជា អមដោយ​តំណាង​អង្គការ​អន្តរជាតិ​នានា​រួមមាន តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR), តំណាង​អង្គការ UNICEF, តំណាង​អង្គការ UNWOMEN និង​តំណាង​អង្គការ UNODC ដើម្បី​ចូលជួប​ពិគ្រោះ និង​ពិភាក្សា​ក្នុងការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បញ្ហា​ស្ត្រី និង​កុមារ​ដែល​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ និង​បញ្ហា​ដទៃ​ផ្សេងទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​