Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​គួរ​ឲ្យ​ស្រឡាញ់​ណាស់​! សុនខ​ប្រាសាទ​១​ក្បាល ចេះ​រាក់​រាក់​ចាប់ដៃ​ស្វាគមន៍​មនុស្ស ធ្វើ​ឲ្យ​គ្រប់គ្នា​គោរព​ដូច​ព្រះ (​វីដេអូ​)

spot_img

​វីដេអូ​ខ្លី​មួយ ដែល​បង្ហាញ​សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​១​ក្បាល អង្គុយ​នៅមុខ​ច្រកចូល​ប្រាសាទ​មួយកន្លែង​នៅក្នុង​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា ជាមួយ​កាយវិការ​រាក់ទាក់ និង​ដូច​ឲ្យ «​ពរជ័យ​» ដល់​មនុស្ស​រាល់គ្នា បាន​កំពុង​រីក​រាល​យ៉ាង​លឿន នៅលើ​បណ្តាញ​សង្គម និង​ទទួល​បានការ​ចូលចិត្ត​រាប់ពាន់​។​

​អ្នក​ដែល​ថត​ឃ្លី​ប​វីដេអូ​នេះ និង​ចែករំលែក​នៅលើ​បណ្តាញ​សង្គម កាលពី​ថ្ងៃអាទិត្យ គឺ​ត្រូវ​បានដឹងថា​មានឈ្មោះ Arun Limadia​។ ហើយ​ជាមួយគ្នា​នោះ​ផងដែរ Arun បាន​ប្រាប់​ឲ្យ​ដឹងថា រូបគេ​គឺជា​អ្នក​ថត​ទិដ្ឋភាព​នេះ​នៅ​ខាងក្រៅ​ប្រសាទ Siddhivinayak ស្ថិតក្នុង​ទីក្រុង Siddhatek នៅក្នុង​ស្រុក Ahmednagar ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា​។​

​នៅក្នុង​ឃ្លី​ប​ខ្លី​មួយ បានបង្ហាញ​សត្វ​ឆ្កែ​នោះ​អង្គុយ​នៅលើ​វេទិកា​ខ្ពស់​មួយ ស្ថិត​នៅមុខ​ច្រកចូល​ប្រសាទ ខណៈ​មនុស្សម្នា​ដើរ​ឆ្លងកាត់​វា​។ ក្នុងនោះ គេ​បានឃើញ​ស្ត្រី​ម្នាក់​បាន​ឈោង​ដៃ​ទៅ​ប៉ះ​វា ហើយ​ភ្លាមៗ​នោះ វា​ក៏បាន​ដាក់​ជើង​ម្ខាង​ទៅលើ​ដៃ​របស់គាត់​។ ខណៈ​ស្ត្រី​នោះ​នៅតែ​បន្ត វា​បាន​លើកជើង​របស់​វា​ម្តងទៀត «​ចាប់ដៃ​» ជាមួយ​មនុស្ស​ដែលមាន​ជំនឿ​មុតមាំ​ផ្សេងទៀត ដែល​កំពុង​ដើរចេញ​ចូល​ពី​ប្រាសាទ​។​

​ដោយឡែក នៅក្នុង​ឈុត​វីដេអូ​មួយទៀត ក៏បាន​បង្ហាញ​បុរស​ម្នាក់​សូម្បី​គ្រវី​ដៃ​របស់គាត់ និង​ឱនក្បាល​គោរព​ឆ្កែ​។ ហើយ​វា​ក៏បាន​បន្ត​លើកជើង​របស់​វា ដែល​មើលទៅ​ហាក់ដូច​កំពុង​ឲ្យ «​ពរជ័យ​» ដល់​គាត់​អ៊ីចឹង​។ បន្ទាប់មក បុរស​នោះបាន​ថើប​ក្បាល​របស់​វា មុនពេល​បន្តដំណើរ​ចុះមក​ខាងក្រោម​។​

​វីដេអូ​ទាំងពីរ ដែល​បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ឃើញថា​ទទួលបាន​ការចូល​ចិត្ត​ជាង 15k និង​មតិយោបល់​ជាង 1K ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×