Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត សាងសង់​បាន​ពាក់កណ្ដាល ដោយ​គ្រោង​បញ្ចប់ និង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​២០២១

spot_img

​ភ្នំពេញ​៖ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត សម្រេចការ​សាងសង់​បាន​ប្រមាណ​៥០%​ហើយ ដោយ​គ្រោង​បញ្ចប់ និង​អាច​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​២០២១ ខា​មុខ​នេះ ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​ទេសចរណ៍ ឡើងវិញ​។​

​វឌ្ឍនភាព​ការងារ​នេះ​ត្រូវ​បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅ​ខេត្ត​ទាំង​បួន​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នា​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គម្រោង​។​

​គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​ទេសចរណ៍ រួមមាន​៖ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត ប្រព័ន្ធ​សម្អាត​ទឹក​កខ្វក់​ផ្សារ​ក្តាម ផ្លូវ​តាម​បណ្តោយ​ឆ្នេរ និង​ទីលាន​សំណល់​រឹង (​ខេត្ត​កែប​) ដែល​ត្រូវអនុវត្ត​ការងារ​បច្ចេកទេស​សាងសង់ ដោយ​អង្គភាព​អនុវត្ត​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ដឹកនាំ​គ្រប់គ្រង​ដោយ​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គម្រោង​។​

​អង្គ​ប្រជុំបាន​ពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង ក្នុងនោះ​អនុ​គម្រោង​កំពង់ផែ​ទេសចរណ៍​អនុវត្តបាន​ប្រមាណ ៥០% ដោយ​គ្រោង​បញ្ចប់ និង​អាច​បើក​ដំណើរការបាន​នៅ​ចុងឆ្នាំ​២០២១​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ណែនាំ​អង្គភាព​ពាក់ព័ន្ធ​ជំរុញ​បន្ត​ការអនុវត្ត​គម្រោង​ឲ្យ​មាន​ប្រសិទ្ធភាព គុណភាព និង​ឈានទៅ​បញ្ចប់​ការអនុវត្ត​គម្រោង​តាម​ផែនការ​ដែល​បាន​គ្រោងទុក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×