Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បាញ់សម្លាប់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ៖ ប៉ូលិស​ចាប់បាន​ជនសង្ស័យ​ម្នាក់​

spot_img

​ភ្នំពេញៈ ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ត្រូវបាន​ចាប់ខ្លួនបាន​ម្នាក់​ហើយ និង​នៅសល់​បក្ខពួក​មួយចំនួន​ទៀត​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន​។

មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បាន​ប្រាប់​សារព័ត៌មាន CEN មុននេះ​បន្តិច​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ពី​សណ្ឋាគារ​៧​ជាន់ មកដល់​មុខ​កាស៊ីណូ ជើ​វើ​សិន វត្ត​ក្រោម​។

​ហើយ​សមត្ថកិច្ច​បា​នប​ន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​។​
​របាយការណ៍​បឋម​បាន​បញ្ជាក់ថា ជនរងគ្រោះ​ជា​ជនជាតិ​ចិន ជិះ​រថយន្ដ​មួយគ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AL-9459​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ប​ន្ជ​នស​ង្ស​យ័​ដែល​ធ្វើ​សកម្មភាព​បាញ់សម្លាប់​ជនជាតិ​ចិន បាន​ជិះ​រថយន្ដ​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BI-1413​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​បាន​យក​រថយន្ត ទៅ​ទុក​ផ្លុ​ង​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ ហើយ​រត់​គេចខ្លួនបាត់​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×