Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេង​មួយ​ចាស់ដៃ​តែម្ដង​! កូនក្រមុំ​អ្នក​បន្ទាយមានជ័យ ឳ​ពុក​ម្ដាយ​ចងដៃ​គ្រឿង​ពេជ្រ​ទាំង​ឈុត និង​ឡាន​ស៊េរី​ទំនើប​១​គ្រឿង​ទៀត​

spot_img

​បន្ទាយមានជ័យ ៖ ជាការ​ពិតណាស់ មង្គលការ​ជាទូទៅ ក្នុង​វេលា​ក្រាប​សំពះ​ចងដៃ គេ​តែងតែ​សង្កេតឃើញ​ឪពុកម្តាយ សាច់ញាតិ និង​មិត្តភក្តិ ចងដៃ​ដល់​កូនកំលោះ​កូនក្រមុំ ភាគច្រើន​ត្រឹម​ជា​លុយ​ប៉ុណ្ណោះ​ច្រើនពេក​ហើយ​។

​តែ​យ៉ាងណាមិញ ក្រឡេក​មក​មើល ពី​មង្គលការ​កូនកំលោះ​កូនក្រមុំ​មួយគូ​នេះ​វិញ ដែល​ទើបតែ​បាន​រៀបការ​ថ្មីថ្មោង កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ខេត្តបន្ទាយមានជ័យ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម លាន់មាត់​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​តែម្តង ខណៈ​ឃើញ​វេលា​ក្រាប​សំពះ​ចងដៃ ឪពុកម្តាយ​ទាំងសងខាង​មិន​ឲ្យ​ចាញ់​គ្នា​ចងដៃ​កូនកំលោះ​កូនក្រមុំ លេង​សុទ្ធតែ​គ្រឿង​ពេជ្រ​ទាំង​ឈុតៗ និង​ឡាន​ស៊េរី​ទំនើប​១​គ្រឿង ឡើងខ​ប់ៗ​តែម្តង​។​

​ក្នុងនោះ​ផងដែរ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chao Khoung ដែល​ប្រហែល​ត្រូវជា​មិត្តភក្តិ​កំលោះ​កូនក្រមុំ បាន​បង្ហោះ​សារ​រំភើប​ជំនួស​អ្នក​ទាំងពីរ​យ៉ាង​ដូច្នេះ​៖ «​សែន​រំភើប​ជំនួស​គាត់ Nylivann Yuth មង្គលការ​នេះ​សប្បាយៗ​ណាស់ ពិតជា​មានន័យ​»​។​

​ទន្ទឹម​នោះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏បាន​ចូល​ខ​មិន​លាន់មាត់​ថា​៖ «​ខ​ប់ៗ​ម៉​ង សំណាង​ម្លេះ គេ​អើយ​កើតមក​ក្នុង​ត្រកូល​អ្នកមាន​»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​សរសើរ​ថា «​ស្អាត​ណាស់​ស៊ី​ស ជូនពរ​ស្រឡាញ់គ្នា​ដល់​ចាស់​កោង​ខ្នង និង​ពោរពេញ​ដោយ​សុភមង្គល​ណា​ស៊ី​ស​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×