Wednesday, January 26, 2022

ប្រទេជ​ប៉ុន នៅតែ​បន្ត​ផ្តល់ជំនួយ ដើម្បី​រួម​ឆ្លើយតប​នឹង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​គ្រប់គ្រង​ការអភិវឌ្ឍ​ន៏​ក្នុង គោលបំណង​រួមចំណែក​កាត់បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ថ្ងៃ​អ​នាគ​ត​

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ រួមជាមួយ​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មួយចំនួន បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ប្រទេជ​ប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​ស្ថានភាព​ទូទៅ​នៃ​ខេត្តក្រចេះ ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ប្រសើរឡើង​រវាង​អាជ្ញាធរខេត្ត និង​ស្ថានទូត​ប្រទេជ​ប៉ុន ក៏ដូចជា​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២១ ខែមករា ឆ្នាំ​២០២១​នៅ​ការិយាល័យ​ផ្ទាល់​ឯកឧត្តម​អភិបាលខេត្ត​។

​នៅក្នុង​ជំ​នួន​នេះ ឯកឧត្តម វ៉ា ថន មានប្រសាសន៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ប្រទេជ​ប៉ុន និង​សហការី​មកកាន់​ទឹកដី​ខេត្តក្រចេះ​ព្រមទាំង​បាន​ជម្រាប​ឯកឧត្តម​ឯកអគ្គរាជទូត​អំពី​ស្ថានភាព ភូមិសាស្ត្រ ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​, ស្ថានភាព​សេដ្ឋកិច្ច​,​ស្ថានភាព​សន្តិសុខ​និង​ស្ថានភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ខេត្ត ព្រមទាំង​ការងារ​អនុវត្ត​គម្រោង​កម្មវិធី​មូលនិធិ​សម​ធ៌​របស់​ប្រជាជន​ជប៉ុន​ជួយ​លើ​វិស័យ​សុខាភិបាល​ក្នុ​ខេត្តក្រចេះ​ក៏​ត្រូវបាន​ឯកឧត្តម​អភិបាលខេត្ត​លើក​យកមក​ជម្រាបជូន​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ផងដែរ​។

​ទាក់ទង​និង​ការងារ​អនុវត្ត​គម្រោង​កម្មវិធី​មូលនិធិ​សម​ធ៌​ម​ផ្នែក​សុខភាព ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​បន្ថែមថា​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ ហ៊ុន សែន មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​គោលដៅ​គាំពារ​សុខសន្តិភាព ផ្តល់​សុវត្ថិភាព និង​ជម្រុញ​កំណើនសេដ្ឋកិច្ច​ជូន ប្រទេសជាតិ និង​ប្រជាជន ក្នុងនោះ​ក៏មាន​ការជួយ​ឧបត្ថម គាំទ្រ​ដល់​ជនក្រីក្រ​ទៅតាម​កំរិត​ប្រភេទ ជាពិសេស​ក្នុងដំណាក់កាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ ព្រ​ប​ទាំង​មាន​វិធានការ​ការពារ​រោគ​រា​តបា​តនៃ​ជំងឺ​កូ​វីដ​មិនមាន​ឆ្លង​ដល់​សហគម​ន៏​នោះឡើយ​។ ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត​បាន​សំណូមពរ​ដល់ រាជរដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន បន្ត​ជួយ​អភិវឌ្ឍ​ខេត្តក្រចេះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ប្រទេជ​ប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្តក្រចេះ ដែល​ខិតខំ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​តាមរយៈ​សក្តានុពល​រប​ស់​ខេត្ត​ដ៏​សំបូ​បែប​របស់​ខេត្ត​។

​ឯកឧត្តម​ឯកអគ្គរាជទូត​ក៏បាន​លើកឡើង​ពី​ជំនួយ​របស់​ប្រទេស​ជប៉ុន ផ្តល់ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើន​ក្នុងនោះ​ខេត្តក្រចេះ​ក៏​ទទួលបាន​នូវ​ការ​ក៏​សាង​ហេ​ស្ថា​ចរ​នា​សម្ព​ន្ធ័ ដូចជា​ស្ពាន ផ្លូវ​ជនបទ និង​លើ​កិច្ចការ​មូលនិធិ​សម​ធ៌​ម​សុខភាព​ដល់​ខេត្តក្រចេះ ដូចជា​ការ​សាសង់​អាគារ​វះកាត់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ដើម្បី ជួយ​ដល់​ជនក្រីក្រ ធ្វើ​ឲ្យ​សេវាកម្ម​នៅ​មន្ទីរពេទ្យ​មាន​សីល​ធ៌​ម និង​ឥរិយាបទ​ល្អ និង​ជួយ​គាំទ្រ​សេវា​អ្នក​ជម្ងឺ​ដែលមាន​ប័ណ្ណ​ក្រីក្រ​។​ហើយ ប្រទេជ​ប៉ុន នៅតែ​បន្ត​ផ្តល់ជំនួយ​នេះ​ដើម្បី​រួម​ឆ្លើយតប​នឹង​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​គ្រប់គ្រង​ការអភិវឌ្ឍ​ន៏​ក្នុង គោលបំណង​រួមចំណែក​កាត់បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ថ្ងៃ​អនាគ​ត​។

​ឯកឧត្តម​ឯកអគ្គរាជទូត​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​អាជ្ញាធរខេត្ត​ក្រចេះ​ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​នៅក្នុង​ដំណើរការ គម្រោង​កម្មវិធី​នេះ​។ ហើយ​ឯកឧត្តម សង្ឃឹមថា អាជ្ញាធរខេត្ត​ក្រចេះ​នឹង​នៅតែ​បន្ត​សហការ​ដើម្បី​រួមដៃគ្នា​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើ​ឡើង​ថែមទៀត​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​