Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ៣​នាក់​នាំចូល​ពី​ក្រៅប្រទេស ឯ​អ្នកជា​សះស្បើយ ៣​នាក់​ជា​ពលករ​ខ្មែរ

spot_img

​ភ្នំពេញ ៖​ក្រសួងសុខាភិបាល បញ្ចេញ​សំឡេង​ជូនដំណឹង​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជំនាញ​បាន រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ចំនួន ៣​នាក់ ជា​អ្នកដំណើរ​មកពី​អាមេរិក និង​នី​ហ្សេ​រី​យ៉ា ខណៈ​អ្នកជំងឺ​ជា​ពលករ​ខ្មែរ ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ៣​នាក់ បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ ។​

​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ទាំង​៣​នាក់ រួមមាន​៖

១- ស្ត្រីជន​ជាតិខ្មែរ អាយុ​៦៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

២- បុរស​ជនជាតិខ្មែរ អាយុ​៧០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​អ្នក​ទាំងពីរ​ខាងលើនេះ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាម៉េរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃ ទី​២០ ខែមករា ឆ្នាំ​២០២១​។ លទ្ធផល​ធ្វើ​រោគវិនិច្ឆ័យ​របស់​ពួកគាត់ ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​

៣- បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​

​ចំណែក​អ្នកជា​សះស្បើយ ០៣​នាក់ ជា​អ្នកធ្វើដំណើរ​វិលត្រឡប់​មកពី​ប្រទេស​ថៃ រួមមាន ៖

១- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​គា ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

​អ្នក​ទាំងពីរ​នេះ ទទួលបាន​លទ្ធផល​ធ្វើតេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ ហើយ​។​

៣- ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

– សរុប អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​មាម ៤៥៦​នាក់​.

– អ្នកជំងឺ​ជាសះស្បើយ មាន ៣៩៩​នាក់ .

– អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នានា​ចំនួន ៥៧​នាក់​៕ រក្សា​សិទ្ធិ​ដោយ​៖​ពិសិដ្ឋ​CEN​

spot_img
×