Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​ត​ភ្ជាប់​ចរាចរ​ចំនួន ២​ខ្សែ​ដាក់​ឲ្យ​ដំណើរការ នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​

spot_img

​ភ្នំពេញ​៖​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ដោយយោង​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ វេលា​ម៉ោង ៨:០០ ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២០​នេះ បានចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ចំនួន ២​ខ្សែ​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ដែល​រួមមាន​:
១-​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ឯកទិស ពី​ផ្លូវជាតិ​លេខ ៤ ឆ្ពោះទៅ​មហាវិថី ចោមចៅ មាន​ប្រវែង ៤៥៨​ម៉ែត្រ ទទឹង ៨.៥​ម៉ែត្រ ជា​ផ្លូវ​ក្រោម​ដី​មាន​ជំរៅ ៣.៧​ម៉ែត្រ​ធៀប​នឹង​កំពស់​នីវ៉ូ​មហាវិថី ចោមចៅ​។​
២-​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ឯកទិស ពី​ផ្លូវជាតិ​លេខ ៤ បត់​ស្តាំ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៣ មាន​ប្រវែង ១១៦​ម៉ែត្រ ទទឹង ៥.៥​ម៉ែត្រ ជា​ផ្លូវ​ក្រោម​ដី​មាន​ជំរៅ ១.៨៦​ម៉ែត្រ ធៀប​នឹង​កំពស់​នីវ៉ូ​ផ្លូវជាតិ​លេខ ៣៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×