Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​ទៀតហើយ​! បែកធ្លាយ អ៊ុន សិទ្ធា ឆាត​តាម​ហ្វេ​ស​ប៊ុ​ក បបួល​ប្រុស​ដូចគ្នា​មក​ដេក​កំដរ​អារម្មណ៍ ខណៈ​សា​ម៉ី​ខ្លួន​ចេញមក​បញ្ជាក់​ច្បាស់ៗ​ថា​…

spot_img

​ប្រិយមិត្ត​មួយចំនួនធំ ប្រាកដ​ណាស់​បាន​ស្គា​ល់ហើយ ពី​តារា​សម្តែង​ប្រុស​សម្បុរ​ស្រអែម រូប​សង្ហា និង​ជាតា​រា​ម៉ូ​ដែល គឺ​លោក អ៊ុន សិទ្ធា ដែលមាន​ឈ្មោះ​ល្បី តាមរយៈ​ការសម្តែង​ភាពយន្ត​ក្នុងស្រុក​ជាច្រើន ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន​។​

​ដោយឡែក ថ្មីៗ​នេះ តារា​ប្រុស​រូប​សង្ហា​មាន​មន្ត​ស្នេហ៍ ដែល​មហាជន​និយម​ហៅ «​បុរស​ខ្មែ​អង្គរ​» អ៊ុន សិទ្ធា បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស​អ្នកគាំទ្រ​ មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង ក្រោយពី​គេ​បានឃើញ​ឆាត​ហ្វេ​ស​ប៊ុ​ក​បែកធ្លាយ រូបលោក​បាន​បបួល​ម​នុស្ស​ប្រុស​ដូចគ្នា មក​ដេក​កំដរ​អារម្មណ៍​យ៉ាង​បើកចំហរ ដោយ​មិនបាន​គិតថា​ខ្លួន​ជាតា​រា​ល្បី​សោះ​។​

​យ៉ាងណាមិញ ស្របពេល​ជាមួយ​ការ​បែកធ្លាយ​ឆាត​បែបនេះ តារា​ប្រុស អ៊ុន សិទ្ធា បាន​សម្តែង​ការហួសចិត្ត និង​ធ្វើការ​ច្រានចោល​ថា រឿងនេះ​គឺ​មិន​ពិត​នោះទេ ដោយ​លោក​បញ្ជាក់ថា នោះ​គឺជា​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដែល​ជនអនាមិក​បាន​យក​រូប និង ឈ្មោះ​ពិត​របស់លោក ដើម្បី​បង្កើតឡើង​ក្នុង​ចេតនា​ចង់​ធ្វើបាប​រូបលោក​ប៉ុណ្ណោះ​។​

​ក្នុងនោះ តារា​ប្រុស អ៊ុន សិទ្ធា បាន​បង្ហោះ​ច្រានចោល​ពី​ឆាត​បែកធ្លាយ​ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ​នេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កពិត​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖ «សូ​​ម​បងប្អូន​ប្រុង ប្រយ័ត្ន បុគ្គលម្នាក់នេះ​ផង មិនដឹង​គាត់​មាន​ជំងឺ​អី​ទេ​! ឆាត​បបួល​គេ​មក​ដេក​ជាមួយ ស្ទើរតែ​គ្រប់គ្នា​។ បើមិន​ចូលចិត្ត​ខ្ញុំ​ទេ ក៏​មិនគួរ​ធ្វើ​ដាក់​ខ្ញុំ​ដល់​ថ្នាក់​នេះដែរ​។ សូម​បងប្អូន​ជួយ report បុគ្គល​ម្នាក់នេះ​ផង ព្រោះនេះ​មិនមែនជា acc របស់ខ្ញុំ​ទេ​។ សូមអរគុណ​»​។​

​គួរ​បញ្ចាក់​ផងដែរ​ថា អ្នក​កំលោះ សង្ហារ អ៊ុន សិទ្ធា ត្រូវបាន​សារព័ត៌​៌​មាន​ក្នុងស្រុក​មួយ ចាត់ទុក​ស្ថិត​ក្នុងចំណោម​តារា​ស្រឡាញ់​ភេទ​ដូចគ្នា​ចំនួន ១២ រូប ព្រោះថា កាលពីពេល​កន្លងមក លោក​ធ្លាប់​ទទួលរង​រឿងអាស្រូវ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា មាន​ស្នេហា លួចលាក់​ជាមួយ​តារា​ប្រុស​លោក យ៉ែម សំ​អូន ទើប​ធ្វើ ឲ្យ​ប្ដី​ប្រពន្ធ​មួយគូ​នេះ បែកបាក់​គ្នា​រហូត​មកទល់ពេលនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×