Wednesday, January 26, 2022

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖ កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​-​វៀតណាម មានការ​ល្អប្រសើរ​

​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​បាន​បញ្ជាក់ថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​វៀតណាម គឺមាន​ការសហការ​គ្នា​បានល្អ និង​ដោះស្រាយ​បញ្ហា​រវាង​ប្រជាជាតិ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ក៏បាន​យ៉ាង​ល្អប្រសើរ គឺ​មិន​ដូចជា​ការលើកឡើង​រប​ស់​ក្រុមអ្នកវិភាគ ឬ​ក្រុម​អ្នកប្រឆាំង​នោះទេ​។ ហើយ​ក្រុម​អ្នក​រិះគន់​ទាំងនោះ មិនដែល​ចាត់ទុកថា ការធ្វើការងារ​ជាមួយ​ភាគី​វៀតណាម គេ​មិនដែល​ចាត់ទុកថា រីកចំរើន​នោះទេ ប៉ុន្តែ​តាម​ការពិត​ភាគី​ទាំងពីរ​សហការគ្នា​បាន​យ៉ាង​ល្អ​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ប្រាប់ CEN ថា កិច្ចសហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺ​សហការគ្នា​បានល្អ​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​រវាង​ប្រជាជាតិ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ក៏បាន​ល្អប្រសើរ ជាពិសេស​វៀតណាម បាន​ជួយ​បណ្តុះបណ្តាល​កម្ម​សិក្ខា​ការី​របស់​កម្ពុជា​បានជា​ច្រើន និង​ខាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ គឺមាន​ការសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ប៉ុន្តែ​ក្រុមប្រឆាំង​តែងតែ​ឲ្យ​តម្លៃ​ទៅតាម​ការយល់ឃើញ​រប​ស់​ពួកគេ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បញ្ជាក់ថា “​ធម្មតា​ទេ អ្នក​ដែល​រិះគន់​យើង​មិនអាច​ហាម​បានទេ អ្វីដែល​កម្ពុជា​ធ្វើ​កិច្ចការងារ​ជាមួយ​វៀតណាម គេ​មិនដែល​ចាត់ទុកថា ជាការ​រីកចំរើន​ទេ តាមពិត​យើង​សហការគ្នា​បានល្អ​ណាស់ គ្រប់បែបយ៉ាង​ទាំងអស់ ផ្តល់​ព័​ត៍​មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុងការ​ដោះស្រាយ​បញ្ហា​រវាង​ប្រជាជាតិ ប្រជាជន​យើង​ទាំងពីរ គឺ​ក៏បាន​ល្អប្រសើរ ហើយ​វៀតណាម​ក៏បាន​ជួយ​បណ្តុះបណ្តាល​កម្មសិក្សាការី​របស់​យើង​ក៏​ច្រើន​ដែរ ហើយ​ជា​បន្តបន្ទាប់ ដូច​ខាង​កងទ័ព​មានការ​សហការគ្នា​ជិតដិត​ណាស់ ហើយ​ពួក​អស់ហ្នឹង​ចេះតែ​វ៉ៃ​តម្លៃ​ទៅតាម​ការយល់ឃើញ​រប​ស់​ពួកគេ គ្មានអ្វី​ក្រៅពី​នឹង​ទេ​”​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម គឺមាន​ការសហការ​គ្នា​ល្អ និង​មិន​ដូច​អ្វីដែល​ក្រុម​អ្នក​រិះគន់​ចេះតែ​ចោទប្រកាន់ និង​លើកឡើង​នោះទេ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​