Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​ខ្លាច​ណាស់​! ព្យុះកំបុតត្បូង​ដ៏​ធំ​បង្ហាញខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បង្ក​ការភិតភ័យ​ក្នុងចំណោម​ប្រជាជន (​វីដេអូ​)

spot_img

​ព្យុះកំបុតត្បូង​ដ៏​ធំ​មួយ​បាន​លេចចេញ​នៅ​កណ្តា​លកោះ​ជ្វា ស្ថិតក្នុង​នៅ​ស្រុក Wonogiri កាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ បង្កឱ្យមាន​ការភិតភ័យ​ក្នុងចំណោម​ប្រជាជន​ឥណ្ឌូណេស៊ី​។​

​នេះ​បើតាម​សារព័ត៌មាន Tribun News បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ប្រធាន​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក Wonogiri (BPBD) លោក Bambang Haryanto បាន​ចែករំលែក​ថា បាតុភូត​នេះ​មាន​រយៈពេល​យ៉ាងហោចណាស់ ១០ ទៅ ១៥ នាទី​។ តែ​អរគុណ​ណាស់ វា​ពុំ​បង្ក​ឲ្យ​មានការ​ខូចខាត​នោះទេ​។​

​លោក​និយាយថា​៖ «​មាន​ហើយ ព្យុះកំបុតត្បូង​នេះ គឺ​បាន​កើតឡើង​នៅ​ចំ​កណ្តា​លអាង​ស្តុក​ទឹក (Gajah Mungkur) ហើយ​ការគួ​ចរប​ស់វា គឺ​ពី​កណ្តាល​ទៅខាង​លិច​។ មុនពេល​មកដល់​ទីតាំង​កើតហេតុ ខ្យល់​បាន​បក់​ទៅ​ទិស​ខាងត្បូង ដូច្នេះ​វា​មិនមាន​ផលប៉ះពាល់​អ្វី​ទេ​»​។​

​ព្យុះកំបុតត្បូង​នេះ​ត្រូវបាន​គេ​និយាយថា បាន​វាយប្រហារ​អាង​ស្តុក​ទឹក Gajah Mungkur នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បាន​វាយប្រហារ​មកលើ​តំបន់ Wonogiri ។​

​ជាក់ស្តែង នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​តំបន់ Wonogiri បាន​កើតមាន​ព្យុះកំបុតត្បូង នៅក្នុង​អំឡុង​ខែមករា ចន្លោះ​ឆ្នាំ​២០១៧ និង​២០១៩​។​

​តែ​យ៉ាងណា គេ​ពិត​សម្តែង​នូវ​ក្តី​រីករាយ​ជាខ្លាំង ដែល​ពុំមាន​នរណាម្នាក់​រងគ្រោះ​ថ្នាក់ ដោយសារ​ព្យុះកំបុតត្បូង​ដ៏​គួរ​ឲ្យ​ខ្លា​ចនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×