Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​បាត់​! ភរិយា​សមាជិកសភា​ម្នាក់ បែរ​ទៅលេង​ទឹកសមុទ្រ​យ៉ាង​រំភើយ បន្ទាប់​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩ និង​ឆ្លើយតប​ទៅកាន់​អ្នក​ហួសចិត្ត​ឡើង​ម៉ា​បេន​… (​វីដេអូ​)

spot_img

​បន្ទាប់ពី​ការធ្វើ​តេ​ស្តិ៍​វិជ្ជមាន​សម្រាប់ Covid-19 កាលពី​ថ្ងៃ​អង្គារ (១៩ មករា​) ភរិយា​សមាជិកសភា​លោក Nazri Aziz គឺ​អ្នកស្រី Haflin Saiful បាន​បង្ក​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង ក្រោយពី​បានឃើញ​នាង​បង្ហោះ​វីដេអូ​នៅលើ​គណនី Instagram របស់ខ្លួន កំពុង​នៅលើ​ឆ្នេរ​ខ្សាច់​លេង​ទឹកសមុទ្រ​យ៉ាង​រំភើយ និង​ព្រមទាំង​ដាក់​ចំណងជើង​ឡើង​ឡូយ​ថា “​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ល្អ​បំផុត​ដែល​មិន​ធ្លាប់មាន​”​។​

​នៅក្នុង​វីដេអូ នាង Haflin អាច​ត្រូវបាន​គេ​មើលឃើញ កំពុង​រត់​ឆ្ពោះទៅកាន់​ទឹកសមុទ្រ ខណៈពេលដែល​ជំនួយការ និង​កូន​របស់​នាង ហាក់ដូចជា​កំពុង​មើល​នាង​។​

​ចាប់តាំងពី​វីដេអូ​នេះ​បាន​រីក​រាលដាល វា​ត្រូវបាន​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​និយម​លេង​អ៊ីនធឺណិត ក្រោយ​គេ​បាន​ប្រទះឃើញ​ខ្សែដៃ​ពណ៌​ផ្កាឈូក​នៅលើ​ដៃ​របស់​នាង ហើយ​បាន​សាកសួរ​ពី​មូលហេតុ​ដែល​នាង​ចេញទៅ​ក្រៅ​បែបនេះ ខណៈ​កំពុង​ត្រូវបាន​ដាក់​ឲ្យ​ស្នាក់​នៅផ្ទះ​។​

​ជាការ​តប​ទៅនឹង​សំណួរ​នេះ នាង Haflin បាន​ឆ្លើយ​ឡើង​ម៉ា​បេន​ថា ឆ្នេរសមុទ្រ​នេះ​ត្រូវបាន​បិទ​សម្រាប់​ការប្រើប្រាស់​ឯកជន​រប​ស់​នាង​។ ក្នុងនោះ នាង​ប្រាប់​ទៅកាន់ MalaysiaNow យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​ជា​ឆ្នេរ​ឯកជន​របស់ខ្ញុំ វា​ជា​ទឹកដី​របស់ខ្ញុំ ហើយ​ស្ថិតនៅក្នុង​បរិវេណ​របស់ខ្ញុំ​»​។​

Haflin ក៏បាន​ពន្យល់​ផងដែរ​ថា តំបន់​នេះ​ត្រូវបាន​បិទ​ជា​សាធារណៈ ចាប់តាំងពី MCO ត្រូវបាន​អនុវត្ត ហើយ​បុគ្គលិក​ដែល​បានធ្វើ​តេ​ស្តិ៍​អវិជ្ជមាន បច្ចុប្បន្ន​ត្រូវបាន​គេ​ដាក់​ឲ្យ​ដាច់ពីគ្នា​នៅក្នុង​បន្ទប់​រៀងៗ​ខ្លួន​។ នាង​ថែមទាំង​បាន​ពន្យល់​នៅក្នុង screenshot នៃ​ការសន្ទនា​មួយ​ចែករំលែក​នៅលើ Istagram ថា រមណីយដ្ឋាន​នេះ​ដែល​គេ​ស្គាល់​មាន​ឈ្មោះថា Villa Daniella Resort ត្រូវបាន​គ្រប់គ្រង​ដោយ​ម្តាយចុង​របស់​នាង​។​

​នាង Haflin ក៏បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ក្អក ប៉ុន្តែ​ខ្ញុំ​មិន​អី​ទេ​! ហើយ​ខ្ញុំ​ក៏បាន​សង្កេត​កូនប្រុស​របស់ខ្ញុំ​គ្មាន​គ្រុនក្តៅ ឬ​ក្អក​ទេ​។ ខ្ញុំ​ធានាថា គាត់​នៅតែ​សកម្ម​, លេបថ្នាំ​វីតាមីន​, ផឹកទឹក និង​ញ៉ាំ​ផ្លែឈើ​»​។​

​គួរ​បញ្ជាក់ថា លោក Nazri ត្រូវបាន​គេ​និយាយថា ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​បាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ អំឡុង​ពេលធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សាយ​ផ្ទាល់​របស់ UMNO កាលពី​ថ្ងៃទី​១២ ខែមករា​។ ហើយ​ចាប់តាំងពី​ពេលនោះ មក​ភរិយា​របស់លោក អ្នកស្រី Haflin, ជំនួយការ និង​កូនប្រុស​អាយុ ៤ ឆ្នាំ​របស់​ពួកគេ បានធ្វើ​តេ​ស្តិ៍​វិជ្ជមាន​វីរុស​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×