Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​មែន​! បុរស​ថៃ​មាន​ប្រពន្ធ​ដល់​ទៅ​៣ តែ​ស្លាប់​​១​សល់​២​ដ៏​ស្រស់ៗ​ស្អាត ចែករំលែក​អាថ៌កំបាំង​រួមរស់​នឹង​គ្នា​ដ៏​សុភមង្គល​

spot_img

​បន្ទាប់ពី​រូប​ប៉ុន្មាន​សន្លឹក​របស់​បុរស​ទីក្រុង​បាងកក ដែលមាន​ប្រពន្ធ​២​នាក់​ដ៏​ស្រស់ៗ​ស្អាត ទទួល​ការចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម កាលពី​សប្ត​ហ៍​កន្លង​នេះ បុរស​សំណាង​រូបនេះ និង​ប្រពន្ធ​ទាំងពីរ រួមទាំង​កូនប្រុស​ស្រី​ចំនួន ៩ នាក់ ត្រូវបាន​អញ្ជើញ​ផ្តល់​បទសម្ភាសន៍ ដើម្បី​ចែករំលែក​អាថ៌កំបាំង​នៃ​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​របស់​ពួកគេ នៅក្នុង​ប្រទេស​ថៃ ។​

​រឿងរ៉ាវ​ទាំងអស់នេះ​បាន​ផ្ទុះឡើង នៅពេល​ប្រពន្ធ​ទី​២​របស់គាត់​ឈ្មោះ Warissara Poksrichan អាយុ ៣២ ឆ្នាំ បាន​ផុស​រូបថត​រវាង​ពួកគេ​ទាំងបី​នាក់ ថតរូប selfies រួមគ្នា នៅ​ថ្ងៃ Valentine’s Day ទទួលបាន​ការចែករំលែក ៦,០០០ ដោយបាន​សរសេរថា​៖ «​មនុស្ស​កំពុង​អួត​ពី​ប្តី​របស់ខ្ញុំ​នៅលើ​ហ្វេ​ស​ប៊ុ​ក ។ មែនហើយ​! ប្តី​របស់ខ្ញុំ​មានសំណាង​ណាស់ ដែលមាន​ប្រពន្ធ​២​នាក់​!» ។​

Warissara បាន​បន្ត​សរសេរ​កំប្លែង​ថា​៖ «​យើង​បានរស់នៅ​ជាមួយគ្នា​យូរ​ឆ្នាំ​ហើយៗ ខ្ញុំ​ក៏​ពុំដែល​ផ្លាស់ប្តូរ​ចិត្តគំនិត​របស់ខ្ញុំ ជាមួយ​គាត់​ដែរ ។ រឿង​តែមួយគត់ ដែល​ពួក​ខ្ញុំ​ផ្លាស់ប្តូរ គឺ​បង្កើន​ទំហំ​សុដន់ 600cc និង 450cc ។ សង្ឃឹមថា ប្តី​នឹង​ពេញចិត្ត​ហ្មង​!» ។​

​លោក Manop Nuttayothin អាយុ ៤២ ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា តាមពិតទៅ គាត់​មាន​ប្រពន្ធ​ដល់​ទៅ ៣ នាក់ ឯណោះ ប៉ុន្តែ ជា​អកុសល ប្រពន្ធ​ទី​១​ជាទី​ស្រលាញ់​របស់គាត់​បានទទួល​មរណភាព បន្ទាប់ពី​ទទួលបាន​កូន ៣ នាក់ ។ គាត់​បាន​កំពុង​រស់នៅ​ជាមួយ​ប្រពន្ធ​ទី​២​ឈ្មោះ Warissara Poksrichan អាយុ ៣២ ឆ្នាំ អស់​រយៈពេល​ជាង ១០ ឆ្នាំ ។ បន្ទាប់មក គាត់​បាន​បន្ថែម​ប្រពន្ធ​ទី​៣​ឈ្មោះ Nattaya Tongpan អាយុ ២៦ ឆ្នាំ ។ ជាមួយ​ប្រពន្ធក្រោយ​ដ៏​ស្រស់ៗ​ស្អាត​ទាំងពីរ គាត់​ទទួល​បានកូន ៣ នាក់ ។​

​ប្រពន្ធ​ទាំងពីរ​របស់គាត់ បាន​ជួយ​ជាមួយ​ដល់​របរ​រកស៊ី​របស់ Mannop ដោយ​លក់​គ្រឿងបន្លាស់​រថយន្ត នៅឯ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ធំៗ នៅក្នុង​ប្រទេស​ថៃ ។ លោក Manop និយាយថា គាត់​បានផ្តល់​ប្រាក់ខែ​ឲ្យ​ប្រពន្ធ​ទាំងពីរ ប៉ុន្តែ បដិសេធ​និយាយ​អំពី​ចំនួន​ប្រាក់ខែ​ដែល​គាត់​បានផ្តល់​ឲ្យ​ពួកគេ​ទេ ។​

​ប៉ុន្តែ Nattaya និយាយថា វា​មិនមែន​អំពី​រឿង​លុយកាក់​ទេ នោះ​គឺ «​គាត់​ភាគច្រើន​វិនិយោគ​ទៅលើ​ក្មេងៗ​» ។​

​ចំណែក Warissara បាន​យល់ស្រប​ថា «​នោះ​ជា​រឿង​ពិត ។ សម្រាប់​កូនៗ គាត់​ផ្តល់​ឲ្យ​ពួកគេ ១០០% ។ សម្រាប់​ប្រពន្ធ​វិញ ប្រសិនបើ​សុំ​គាត់ ១ ពាន់​បាត នោះ​គាត់​នឹង​គ្រាន់តែ​ផ្តល់​ពួកយើង ២ រយ​បាត ប៉ុណ្ណោះ​» ។ នាង​និយាយ​ពោរពេញ​ដោយ​ស្នាមញញឹម​!

​រីឯ Manop វិញ បាន​សារភាពថា គាត់​ជា​បុរស​មានសំណាង​ណាស់ ដែលមាន​ប្រពន្ធ​ដល់​ទៅ ៣ នាក់ និង​អាថ៌កំបាំង​នៃ​អា​ពា​ហ៍​ពិ​ហា​ហ៍​ដ៏​សុភមង្គល គឺថា​អាច​គ្រប់គ្រង​ពន្លត់​ជម្លោះ​ដែល​បាន​កើតឡើង​ភ្លាមៗ ។ «​នៅពេលណា​ក៏ដោយ ដែលមាន​បញ្ហា ខ្ញុំ​បាន​និយាយ​ទៅកាន់​ពួកគាត់​អំពី​រឿងរ៉ាវ​នោះ​នៅក្នុង​ថ្ងៃ​តែ​១» ។​

​គាត់​បន្ថែមថា​៖ «​ជូន​កាល​រឿងរ៉ាវ​បានកើត​ឡើង ។ ខ្ញុំ​នឹងធ្វើ​ហាក់​ពុំ​ចាប់អារម្មណ៍ និង​យល់ឃើញថា ខ្ញុំ​បានធ្វើ​ទៅលើ​ប្រពន្ធ​ម្នាក់ ល្អ​ជាង​ម្នាក់ទៀត ។ នៅពេល​ខ្ញុំ​យល់ថា​វា​មាន​បញ្ហា ខ្ញុំ​នឹងធ្វើ​ឲ្យ​ពួកគាត់​ទាំងពីរ​ទទួលយក​នូវ​អ្វីៗ​ក្នុង​ភាព​ស្មើៗ​គ្នា​ឡើងវិញ ។ ពួកយើង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុងពេល​តែមួយ គឺ​វា​ជា​រឿង​ដ៏​ល្អ​បំផុត​» ។​

Warissara និយាយថា រវាង​រូបនាង និង Nattaya ពុំដែល​ឈ្លោះទាស់ទែង​គ្នា​ឡើយ ។ នាង​បន្តថា ប្តី​របស់​នាង​គឺជា​មនុស្ស​យុត្តិធម៌​ម្នាក់ ។ គាត់​ក៏​យកចិត្ត​ទុក និង​ខិតខំ​ធ្វើការ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ផងដែរ ៕

spot_img
×