Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​សា​ខាក​ប​ប​ខេត្តតាកែវ ចុះ​ពិនិត្យ​ទំនិញ និង​មុខម្ហូប ក្នុង​ស្តង់​ពិព័រណ៍​ខ្មែរ ក្នុង​ក្រុង​ដូន​កែវ​

spot_img

​តាកែវ​៖ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប ខេត្តតាកែវ​បញ្ជាក់ថា​ការលក់​ផលិតផល មុខម្ហូប​អាហារ របស់​អាជីវករ​ក្នុង​ស្តង់​ពិព័រណ៍​ខ្មែរ ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ មិនមាន​សា​ធាតុគីមី ឬ​ផលិតផល​ហួសកា​បរិច្ឆេទ​ទេ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​កម្សាន្ត​អាច​ទិញ​ពិសា​បាន​ទៅតាម​តម្រូវការ​របស់ខ្លួន ។​

​ការបញ្ជាក់​យ៉ាង​ដូច្នេះ​គឺ ក្រោយ​ពេលដែល​លោក លី សេរី​សម្បត្តិ ប្រធាន​សាខា ក​.​ប​.​ប ខេត្តតាកែវ សហការ​ជាមួយនិង​មន្ទីរ​ព​ណិ​ជ្ជ​កម្ម​ខេត្ត នៅ​រសៀល​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០២១​នេះ បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ទំនិញ​និង​មុខម្ហូប​មួយចំនួន ដែល​ដាក់តាំង​លក់​នៅក្នុង​ស្តង់​ពិព័រណ៍​ខ្មែរ​ដើម្បី​រកសា​ធាតុគីមី​ទៅលើ​មុខម្ហូប បង្គា មឹក ស្លាបមាន់ ប្រហិត គុយទាវ មី និង​ផលិតផល​ក្លែងក្លាយ ហួស​កាលបរិច្ឆេទ ដើម្បី​ជាការ​ធានា​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ដែល​ចូល​ទស្សនា​និង​ហូប​អាហារ ក្នុងការ​ដាក់តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ នៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ដែលមាន​រយៈពេល ចាប់ពី​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១ ដល់​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២១ ។

​សូមបញ្ជាក់​ផងដែរ​ថា ជុំវិញ​ការដាក់​ឲ្យ​មានការ​តាំងពិព័រណ៍​នេះដែរ គឺ​អាជ្ញាធរខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់ ដោយ​ណែនាំ​ឲ​អ្នករៀបចំ​ការតាំងពិព័រណ៍​នោះ ត្រូវគោរព​ឲ្យ​បាន​នូវ​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល ក្នុងការ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​តម្រូវ​មុន​ចូល​ស្តង់​ពិព័រណ៍ ត្រូវ​វាស់​ស្ទង់កម្តៅ បាញ់​អាល់កុល និង​ចែក​ម៉ាស​ដោយ​មិន​គិតថ្លៃ​ដល់​អ្នក​ដែល​ចូល​ទស្សនា​ទិញ​ផលិតផល​ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​


spot_img
×