Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហាម​មិន​ឲ្យ​អ្នកសារព័ត៌មាន ចូល​ថត ឬ​ឡាយ សកម្មភាព​ទាំងឡាយណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ តាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស​

spot_img

​ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវធ្វើ​ការងារ​ឲ្យ​បានច្បាស់លាស់ ហាម​មិន​ឲ្យ អ្នកសារព័ត៌មាន​មួយចំនួន​ចូល​ថត ឬ​ឡាយ សកម្មភាព​ទាំងឡាយណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ​កំពុងតែធ្វើការ​តាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស ប​បង្ក្រាប​បទល្មើស​។​

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តីពី ការកែសម្រួល ក្រុម​ប្រតិបត្តិការ បង្ក្រាប បទល្មើស ពាក់ព័ន្ធ​ការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរ​មនុស្ស អន្តោប្រវេសន៍ និង​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​រាជធានី​ភ្នំពេញ ។ សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន លោក ប្រធាន និង​អនុប្រធាន ក្រុមការងារ ដើម្បី​ទទួល​មតិ​ណែនាំ​ល្អ ៗ​របស់​ឯកឧត្តម ស្នងការ អំពី​របៀប​ចំ​ផែនការ​នៃ​ការតាមដាន ស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប ទីតាំង​ប្រកបដោយ​ប្រសិទ្ធភាព ។

​ជា​កិច្ចបញ្ចប់​ឯកឧត្តម​ស្នងការ​បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវធ្វើ​ការងារ​ឲ្យ​បានច្បាស់លាស់ ហាម​មិន​ឲ្យ អ្នកសារព័ត៌មាន​មួយចំនួន​ចូល​ថត ឬ​ឡាយ សកម្មភាព​ទាំងឡាយណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ​កំពុងតែធ្វើការ​តាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស ក៏ដូចជា​កំពុងធ្វើការ​ជំនាញ​សំខាន់​ផ្សេងៗ​ទៀត ។ ចំពោះ​អ្នក​ដែល​បំពាន មិន​ស្តាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច នោះ​សមត្ថកិច្ច​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់ ក៏ដូចជា​ច្បាប់សារព័ត៌មាន ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×