Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​នាក់​ប្ដី​ប្រពន្ធ ត្រូវ​ឃាតករ​បាញ់សម្លាប់​ពេល​កំពុង​បើករថយន្ត ប្លន់​យក​ទ្រព្យសម្បតិ្ត​ជិត​៥​ម៉ឺន​ដុល្លារ​

spot_img

​ខេត្តកំពង់ធំៈ ឃាតកម្ម​មួយ​កើតឡើង​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​ឃាតករ​មួយក្រុម​បាញ់សម្លាប់​ពេល​កំពុង​បើករថយន្ត​ម៉ាក​ហា​ឡែ​ន​ឌ័​រ​មួយ កាលពី​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃទី​២០ ខែតុលា ២០១៧ នៅ​ចំណុច​ទួល​ស្រឡៅ ភូមិ​ដងក្តា ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ។​

​បើតាម​ប្រភពពី​កូនប្រុស​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ចោរ​បាន​ប្លន់​យក​គ្រឿងអលង្ការ បូក​ជាមួយ​លុយ​ខ្មែរ និង​ដុល្លារ​សរុប​ជិត​៥​ម៉ឺន​ដុល្លារ​។​

​ចំពោះ​ករណី​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​ឃាតក​បាញ់សម្លាប់​មិន​ញញើត​ដៃ កាលពី​យប់​ថ្ងៃទី​២០​ខែតុលា ហើយ​រហូត​នឹង​ថ្ងៃ​សៅរ៍​ទី​២១​នេះ ឃាតក​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ ខណៈដែល​សមត្ថកិច្ច​ស​ង្ស័​យ​ថា​ករណី​ខាងលើនេះ​ផ្ដើមចេញពី​រឿង​គំនុំ​។​សមត្ថកិច្ច​បាន​ប្រាប់ទៀតថា​៖​តែ​ទោះបីជា​យ៉ាងណា ឃាតក ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​មាន​គ្នា​៤​នាក់ ហើយ​។​

​ពេលនេះ សមត្ថកិច្ច​ឱ្យដឹងថា​៖​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ ឈ្នោះ សឿង ប្រុ​ញ អាយុ​៤១​ឆ្នាំ ជា​ប្ដី និង​ឈ្មោះ លី ចាន់​ធឿន អាយុ ៣៨​ឆ្នាំ ជា​ប្រពន្ធ ទីលំនៅ​ពីមុន រស់នៅ​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​បាន​ផ្លាស់ប្តូរ​ទីលំនៅ​មក​រស់នៅ​តំបន់​អូ​សាជូ ភូមិ​ដងក្តា ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ពេលនេះ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​៖ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើករថយន្ត​ម៉ាក​ហា​ឡែ​ន​ឌ័​រ ពណ៌​កាំ​ម៉ៃ ពាក់​ស្លាក​លេខ​កំពង់ចាម 2B-5444 ចេញពី​រោច​ក្រ​កៅស៊ូ​ក្រែប​ជប៉ុន នៅ​ចំណុច​អូ​សាជូ ភូមិ​ដងក្តា ឃុំ​ក្រយា ដោយ​ប្រពន្ធ​ជា​អ្នកបើក ហើយ​មានកូន​ប្រុស​ម្នាក់ អាយុ​១២​ឆ្នាំ និង​ក្មួយ​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ ធ្វើដំណើរ​ជាមួយ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​ក្នុង​ដៃ បាន​ស្កាត់ផ្លូវ និង​ឃាត់​រថយន្ត ពេលនោះ​ក្រុម​ឃាតក ក៏បាន​បាញ់​មកលើ​ជនរងគ្រោះ​យ៉ាង​សន្ធប់ បណ្តាល​ឲ្យ​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ ស្លាប់​មួយ​រំពេច​នៅ​កន្លែងកើតហេតុ​។ ដោយឡែក​កូន និង​ក្មួយ​មិន​រងរបួស​នោះទេ ប៉ុន្តែ​ត្រូវបាន​ជនសង្ស័យ​គំរាម បន្ទាប់មក​ពួកគេ​ក៏បាន​គេចខ្លួនបាត់​៕​ ដោយ​៖​ជាលី​

 

spot_img
×