Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ សៅ សុខា ៖ កងរាជអាវុធហត្ថ បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​ជំរំ​បន្ទាយ អគារ​ធ្វើការ អគារ​ស្នាក់នៅ និង​អគារ ស្របតាម​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងទៅ​

spot_img

​ខេត្តស្វាយរៀង ៖ នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​​ជា​អធិបតី​នៅក្នុង​ពិធី​ក្រុង​ពាលី សាងសង់​អគារ​រដ្ឋបាល​របស់​មូ​ល​ដ្ឋា​ន​កងរាជអាវុធហត្ថ​ស្រុក​រមាស​ស​ហែក ដែលមាន​ទំហំ ៣២​ម៉ែត្រ​គុណ ៧​ម៉ែត្រ ដែល​ស្ថិតនៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ព្រមទាំង​មានការ​អមដំណើរ​ពី​លោក លោកស្រី​ជា​ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​តំណាង​សាខាគយ និង​រដ្ឋាករ​ខេត្ត តំណាង​សាខា​ពន្ធដារ​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាល អភិបាលរង​ស្រុក ព្រមទាំង​មន្ត្រីរាជការ​ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ជាច្រើនរូប​ទៀតផង​ដែ​។​

​គួរ​រំលឹក​ផងដែរ​ថា នាពេល​កន្លងមក​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា តែងតែ​ណែនាំ​ឲ្យ​កសាង​អគារ កងរាជអាវុធហត្ថ​តាម​បណ្តា​ខេត្ត និង​តាម​ស្រុក​ក្រុង​ទាំងអស់​នៅ​ទូទាំងប្រទេស​។ ដោយឡែក​សម្រាប់​ខេត្តស្វាយរៀង ទីបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​តាម​បណ្តា​ស្រុក ក្រុង​ក៏បាន​កសាង​ឡើងជា​បន្ត​បន្ទាប់ ដើម្បី​ផ្ដល់​កន្លែងធ្វើការ​ដល់ក​ង​កម្លាំង​បាន​សមរម្យ ក្នុងការ​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ទោះបី​បញ្ហា​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ក៏ដោយ កងរាជអាវុធហត្ថ​នៅតែ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​ជំរំ​បន្ទាយ អគារ​ធ្វើការ អគារ​ស្នាក់នៅ និង​អគារ​នានា ស្របតាម​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងទៅ​
​ហើយ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​រដ្ឋបាល មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក នៅលើ​ទីតាំង​ដី​ថ្មី មាន​ទំហំ​ធំ​ទូលាយ​ជាង​ទីតាំង​ចាស់ ចំណែកឯ​ទីតាំង​ចាស់​នេះ​នឹង​ប្រគល់ជូន​សាលាស្រុក​រមាសហែក នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នាពេល​កន្លងទៅ​។​

​ការសាងសង់​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង​២៥​ម៉ឺន​ដុល្លារ ក្នុងនោះ​សង់​អគារ របង ប្រព័ន្ធ​លូ និង​ចាក់ដី​បំពេញបន្ថែម​៕ រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

spot_img
×