Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​ស្រែក​ស្បែក​ហៅ ! ចាប់​ជនសង្ស័យ​បីនាក់​ករណី​បាញ់សម្លាប់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ

spot_img

​ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ និង​នៅសល់​បក្ខពួក​មួយចំនួន​ទៀត​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់​។

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បាន​ប្រាប់​សារ​ព័​ត៍​មាន CEN នៅ​រសៀល​ថ្ងៃទី​២២ ខែមករា នេះ​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​បាញ់សម្លាប់​ជន​ជាតិចិន​ដូចគ្នា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​។ ក្រៅពី​ការឃាត់ខ្លួន​សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​មួយចំនួន​ផងដែរ និង​រថយន្ត​ចំនួន​ពីរ​គ្រឿង ដែល​ធ្វើ​សកម្មភាព​ជិះ​ដេញ​បាញ់​ជនរងគ្រោះ និង​ជិះ​បិទគូថ​ពីក្រោយ​។​

ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន​នេះ គឺមាន​នៅសល់​បក្ខពួក​មួយចំនួនទៀត ដែល​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ពិតជា​មានការ​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​ប្រាកដ​មែន ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​លម្អិត​បាន​នៅឡើយ​ទេ​។​
​សូមជម្រាបថា ជនរងគ្រោះ​ជា​ជនជាតិ​ចិន ជិះ​រថយន្ដ​មួយគ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AL-9459 ត្រូវបាន​ខ្មាន់កាំភ្លើង​ជិះ​រថយន្ត​ដេញ​បាញ់​ពី​តាម​បណ្តោយ​ផ្លូវ​ស​ណ្ឋា​រ​គារ​ឯករាជ្យ ឬ​សណ្ឋាគារ ៧​ជាន់ ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ជនរងគ្រោះ​បាន​ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់ ចំ​លើ​ដោះ​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត​។​
​ជ​នស​ង្ស​យ័​ដែល​ធ្វើ​សកម្មភាព​បាញ់សម្លាប់​ជនជាតិ​ចិន បាន​ជិះ​រថយន្ដ​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BI-1413​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​បាន​យក​រថយន្ត ទៅ​ទុក​ផ្លុ​ង​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ ហើយ​រត់​គេចខ្លួនបាត់​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×