Wednesday, January 26, 2022

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ លួច​ម៉ូតូ​មួយគ្រឿង , អធិការនគរបាល​ស្រុក​ព្រៃកប្បាស អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​សហការ​ផ្តល់ព័ត៌មាន រាល់​បទល្មើស ដែល​កើតឡើង​

​តាកែវ ៖ នគរបាល​ស្រុក​ព្រៃកប្បាស បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លួច​ម៉ូតូ​មួយគ្រឿង នៅ​ថ្ងៃព្រហស្បតិ៍ ទី ២១ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​៥​នាទី នៅ​ចំណុច​ផ្លូវ​ខ្នង​ព្រែក​កា​វ៉ា​ក់ ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ចំណែកឯ​បក្សពួក​ម្នាក់​ទៀត បាន​រត់​គេចខ្លួនបាត់ ខណៈ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​។​

អធិការនគរបាល​ស្រុក​ព្រៃកប្បាស បាន​បន្តថា ករណី​លួច​ម៉ូតូ​គ្រឿង​នេះ បង្កដោយ​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា មាន​ចោរលួច​ម៉ូតូ​នៅត្រង់ចំណុច​ខាងលើ​ភ្លាម លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស បាន​ដឹកនាំ​បញ្ជា​កម្លាំង​ជំនាញ​អធិការដ្ឋាន និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ល្វា ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​១​នាក់ ឈ្មោះ ពៅ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ភូមិ​ប្រហា​ល ឃុំ​តា​ឡូ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​មានជ័យ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ​(​ឃាត់ខ្លួន​) និង​ម្នាក់ទៀត​ឈ្មោះ ធី ហៅ​ឆា​លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល​(​គេចខ្លួន​) ។ ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ គ្មាន​ផ្លាកលេខ ទៅធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​តាកែវ 1T-4909 របស់​ជនរងគ្រោះ​ឈ្មោះ ម៉ុម អ៊ួ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ចំណែក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ដែល​ជនសង្ស័យ​ទាំងពីរ ជិះ​ធ្វើ​សកម្មភាព​នោះ គឺជា​ម៉ូតូ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​លួច​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៤​និង​៣០​នាទី របស់​ជនរងគ្រោះ​ឈ្មោះ មាស សុធា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សម្តេច​ពាន់ ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ម៉ូតូ​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច នាំមក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។

​ក្នុងនាម អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​សហការ​ផ្តល់ព័ត៌មាន រាល់​បទល្មើស ដែល​កើតឡើង​ដើម្បី​សមត្ថកិច្ច​មាន​ចំណាត់ការ​ទាន់ពេលវេលា ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​