Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​-​ប្រតិភូ​ទូត​រដ្ឋ​អាមេរិក បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​និង​ពិភាក្សា ស្ដីពី​វឌ្ឍនភាព​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​

spot_img

​ភ្នំពេញៈ ក្រសួងមហាផ្ទៃ និង​ប្រតិភូ​ទូត​សហរដ្ឋអាមេរិក បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​និង​ពិភាក្សា​ស្ដីពី​វឌ្ឍនភាព​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នេះ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​ភាគី​អាមេរិក​ដោយ​លើក​ប៉ា​ទ្រី​ក មូ​ហ្វី អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​

​លោកស្រី ជូ ប៊ុន​អេង បាន​មានប្រសាសន៍​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ គឺជា​កិច្ចប្រជុំ​លើក​ទី​២ ដើម្បី​ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​នៅក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​រៀងរាល់ឆ្នាំ គឺ​សហរដ្ឋអាមេរិក​តែងតែ​ធ្វើការ​វាយតម្លៃ​ទៅលើ​ប្រទេស​នានា​ក្នុង​ពិភពលោក​នៅក្នុង​កម្រិត​នៃ​ការឆ្លើយតប​ទៅ​និង​អំពើ​ជួញដូរ​មនុស្ស​។ ហើយ​ជាការ​សោកស្តាយ​ដោយសារ​ពីរ​ឆ្នាំកន្លងមក គឺ​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ នៅក្នុង​ការឃ្លាំមើល ដែល​ចំណាត់ថ្នាក់​នេះ គឺជា​ចំណាត់ថ្នាក់​ដែល​ទាប​ជិត​ចុងក្រោយ ហើយ​ជាគោលការណ៍​បើ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ នៅក្នុង​ការឃ្លាំមើល​ជាប់​គ្នា​ពីរ​ឆ្នាំ ហើយ​មិនមាន​ការរីកចំរើន​ទេ នោះ​កម្ពុជា​នឹង​ធ្លាក់​ទៅ​លេខ​៣ ដោយ​ស្វ័យប្រវត្តិ​។

​លោកស្រី​បន្តថា កម្ពុជា​បាន​ខិតខំ​ធ្វើ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​តែងតែ​សង្ឃឹមថា លទ្ធផល​ដែល​បានមក​គឺជា​លទ្ធផល​ដែល​ល្អប្រសើរ​ពីរ​មួយ​ឆ្នាំទៅ​មួយឆ្នាំ ប៉ុន្តែ​ហេតុអ្វី​បានជា​ការវាយតម្លៃ​មានការ​ធ្លាក់ចុះ បើតាម​ការសិក្សា​មើល គឺ​កម្ពុជា​មិនទាន់​ឆ្លើយតប​ទៅ​និង​អ្វីដែល​គេ​ចង់បាន ហើយ​អ្វីដែល​គេ​ចង់បាន​នោះ គឺមាន​ចំណុច​ខ្លះ​ដែល​អាច​និយាយបានថា នៅ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ច្បាប់​តាម​ប្រទេស ក៏ដូចជា​គោលនយោបាយ​នានា និង​របៀបរបប​ការងារ​ដែល​វា​មិន​ដូចគ្នា​ទាំងស្រុង​។ ប៉ុន្តែ​នៅពេលដែល​ក្រសួងមហាផ្ទៃ និង​ប្រតិភូ​ទូត​សហរដ្ឋអាមេរិក​បាន​ជួបគ្នា គឺ​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​យល់​គ្នា​បាន​ច្រើន ហើយ​អ្វីដែល​កម្ពុជា​បានធ្វើ​គឺមាន​ការរីកចំរើន​ច្រើន​។ អាច​និយាយបានថា នៅ​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​រដ្ឋាភិបាល​នៅ​ទូទាំង​ពិភពលោក គឺ​បាន​ប្រឈម​ជាមួយ​បញ្ហា​ធំៗ ទាំង​បញ្ហា​សេដ្ឋកិច្ច កូ​វីដ​១៩ គ្រោះធម្មជាតិ ការបាត់បង់​ការងារ​របស់​កម្មករ​…​។ ហើយ​ជា​លទ្ធផល​មានការ​ប្រែប្រួល​ខ្លាំង​នៅក្នុង​ដំណាក់កាល​នេះ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×