Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ​ចំណាស់​ម្នាក់​ទំនងជា​ស្រវឹង​បើករថយន្ត​MASDA ទៅបុក​ពីក្រោយ​រថយន្ត​starex មិន​ព្រម​ចុះ​ដោះស្រាយ ព្យាយាម​បើក​រត់​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​វិញ​

spot_img

​ភ្នំពេញ​÷​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បើករថយន្ត​ជ្រុល​ទៅបុក​រថយន្ត​starex កំពុង​រង់ចាំ​ស្តុ​ប​ពីក្រោយ​រង​ការខូចខាត មិន​ព្រម​ចុះ​ដោះស្រាយ​រួច​បន្ត​បើក​រត់ តែ​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​សហការ​ជាមួយនិង​កម្លាំង​ខណ្ឌ​៧​មករា តាម​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក starex មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ផ្លា​លេខ ភ្នំពេញ 2-B 68 32 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​មកដល់​ចំណុចកើតហេតុ កំពុង​រងចាំ​ស្តុ​ប​ស្រាប់តែ​ត្រូវ​រថយន្ត​MASDA មួយគ្រឿង​ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AM 78 66 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ពីក្រោយ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ដូចគ្នា បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​starex រង​ការខូចខាត​ផ្នែ​ង​ខាងក្រោយ ហើយ​ម្ចាស់​រថយន្ត​បង្ក​មិន​ព្រម​ចុះ​ដោះស្រាយ បន្ត​បើក​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​ខាង​ជំនាញ​ចរាចរណ៍​សហកា​រ​ជាមួយនិង​កម្លាំង​ខណ្ឌ​៧​មករា តាម​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបង្ក​នៅត្រង់ចំណុច​ផ្លូវ ១១១ ជាប់​នឹង​បេនឡាន​កា​ពី​តូ​ល រួច​បានប្រគល់​ឲ្យ​ទៅខាង​សង្កាត់​ទន្លេបាសាក់ យកទៅ​កន្លែងកើតហេតុ​វិញ​ដើម្បី​ដោះស្រាយ​ជាមួយ​អ្នករងគ្រោះ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌចំការមន ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង យក​រថយន្ត​បង្ក​និង​រថយន្ត​រងគ្រោះ​ទៅ​រក្សាទុក នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×