Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្រវឹង​ជោក បើករថយន្ត​ម៉ាក Ford Ranger លឿន​ពេក​គេច​ពី​កុងតឺន័រ ទៅបុក​របាំង​ក្បាល​ទ្រូង​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ ÷​បុរស​ម្នាក់​បាន​បើករថយន្ត​កុងតឺន័រ​មួយគ្រឿង មកដល់​ផ្លូវ​កោង​បួង​ចង្កូត​លឿន​ពេក​បណ្ដាល​ឲ្យ​ក្រឡាប់​ទូ​ធ្លាក់​ទៅលើ​ចិញ្ចើមផ្លូវ សំណាងល្អ​មិនមាន​អ្នករងរបួស​រង​ការខូចខាត​តែ​រថយន្ត ចំណែក​តៃកុង​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុ​ការ​ណ៏​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍​ទី​២៣ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅតាម​
​បណ្ដោយ​ផ្លូវ​២៧១ កែង​នឹង​ផ្លូវ​១៨២​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ម៉ាក​FUSU ក្បាល​ពណ៌​ត្រួយ​ចេក ពាក់​ផ្លាកលេខ​ភ្នំពេញ​3F 0141 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​មធ្យម លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ស្ថានភាព​ផ្លូវ​កោង​នោះបាន​បួង​ចង្កូត​ប្រញាប់​ពេក បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ចាក់​ទូ​កុងតឺន័រ​ចោល​នៅ​ទល់មុខ​ធនាគារ ABA បណ្ដាល​ឲ្យ​បាក់​បង្កាន់ដៃ និង​ខូចខាត​ផ្លូវថ្នល់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​វាស់វែង​យក​រថយន្ត​បង្ក ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ ដោយ ៖ សា មេ​ត​

spot_img
×