Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! គ្រូពេទ្យ​ស្រឡាំងកាំង ខណៈ​រកឃើញ​ដុំថ្ម​ដ៏​ធំ​មួយ នៅក្នុង​ពោះ​ស្ត្រី​ម្នាក់ ធ្វើ​ឲ្យ​ងឿងឆ្ងល់​ពេញ​ប្រទេស​វៀតណាម​

spot_img

​រូបភាព​នៃ​ដុំថ្ម​មើល​មួយ​ភ្លែត​ដូច​ស៊ុត​ដ៏​ធំ​មួយ ដែល​ត្រូវបាន​វះកាត់​យកចេញ​ពី​ក្នុង​ពោះ​ស្ត្រី​វ័យក្មេង​ម្នាក់ កាលពីពេល​ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មានការ​ស្រឡាំងកាំង និង​ងឿងឆ្ងល់​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម​វៀតណាម​។​

​បណ្តាញសារព័ត៌មាន​វៀតណាម​ជាច្រើន បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ស្ត្រី​អាយុ ៣៤ ឆ្នាំ ម្នាក់ ត្រូវបាន​បញ្ជូន​សង្គ្រោះបន្ទាន់ នៅឯ​មន្ទីរពេទ្យ​ភូ​ប៊ិ​ញ​ទូទៅ នៅក្នុង Thay Nguyen ក្រោយពី​អ្នកជំងឺ​បាន​ត្អូញត្អែរ​ពី​ការឈឺចាប់​យ៉ាងខ្លាំង​នៅក្នុង​ពោះ​របស់​នាង​។ បន្ទាប់ពី​បានធ្វើការ​ពិនិត្យ​មួយចំនួន​រួចមក តាមរយៈ​ការ​ស្កេ​ន​ស៊ី​ធី បាន​បង្ហាញថា ស្ត្រី​នោះ​មាន​ដុំ​មូល​មួយ​នៅក្នុង​ពោះ​របស់​នាង ដែល​នោះ​គឺជា​ដុំថ្ម​មាន​ប្រវែង ១០ សង់ទីម៉ែត្រ និង​ទម្ងន់ ៤០០​ក្រាម​។

​តែ​យ៉ាងណា របាយការណ៍​សារព័ត៌មាន​ពុំបាន​ផ្តល់ព័ត៌មាន​ច្រើន​អំពី​ករណីនេះ​ទេ ប៉ុន្តែ រូបភាព​រួមជាមួយ CT scan និង​ក៏​ដូច​គិលានុបដ្ឋាយិកា​ពេទ្យ ត្រូវបាន​បញ្ចេញ​ឲ្យ​ឃើញ​ជាមួយ​ដុំថ្ម​ដ៏​ធំ​នេះ​។​

​យ៉ាងណាមិញ ចំពោះ​រូបភាព​នៃ​ដុំថ្ម​ដ៏​ធំ​នៅក្នុង​ពោះ​របស់​ស្ត្រី​អាយុ ៣៤ ឆ្នាំ នោះ ដែល​បាន​រីក​រាលដាល​នៅក្នុង​ប្រទេស​វៀតណាម ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​មុននេះ ក៏បាន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ភាគច្រើន បានបង្ហាញ​ការមិនជឿ​សោះឡើយ ចំពោះ​កម្រិត​នៃ​ការឈឺចាប់​របស់​ស្ត្រី​រងគ្រោះ​។​

​ក្នុងនោះ អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បាន​សួរ​ដូច​ឆ្ងល់​ថា “​ខ្ញុំ​មានតែ​ក្រួស​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​ឈឺចាប់​ចង់​ស្លាប់​ទៅហើយ​។ តើ​គាត់​អាច​ស៊ូទ្រាំ​នឹង​ការឈឺចាប់​ដែល​បណ្តាលមកពី​រឿងនេះ​យ៉ាងដូច​ម្តេចទៅ​?”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×