Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រជាក់​ដល់​កម្រិត​ហើយ​! សូម្បីតែ​វាល​ខ្សាច់​សាហា​រ៉ា​ដ៏​ក្តៅហែង ពេលនេះ​គ្របដណ្តប់​ទៅដោយ​ទឹកកក (​វីដេអូ​)

spot_img

​អ្នក​ថតរូប​ម្នា​ក់បាន​ផ្តិត​យក​ទិដ្ឋភាព​នៃ​វាល​ខ្សាច់​គ្រប់​ដណ្តប់​ដោយ​ទឹកកក​ដ៏​កម្រ នៅក្នុង​វាល​ខ្សាច់​សាហា​រ៉ា (Sahara)​។​

​សារព័ត៌មាន Daily Mail បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ឲ្យ​ដឹងថា បណ្តា​រូបភាព​ដ៏​ភ្ញាក់ផ្អើល​របស់​អ្នក​ថតរូប​ឈ្មោះ Karim Bouchetata បានបង្ហាញ​ទីប្រជុំជន​តូច​មួយ Ain Sefra ស្ថិតនៅក្នុង​វាល​ខ្សាច់ Sahara និង​ជា​ផ្នែក​នៃ​ប្រទេស​អាល់​ហ្សេ​រី កំពុង​គ្របដណ្តប់​ទៅដោយ​ព្រិល​ដ៏​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ធ្លាប់​គិតថា វា​បាន​កើតឡើង​បែបនេះ​នៅលើ​វាល​ខ្សាច់​ដ៏​ក្តៅ​បំផុត នៅលើ​ពិភពលោក​។​

​សត្វ​ចៀម សត្វ​អូដ្ឋ ត្រូវ​បានឃើញ​ឈរ​នៅលើ​ដីខ្សាច់ គ្របដណ្តប់​ជាមួយ​ព្រិល កាលពី​ថ្ងៃទី​១៣ ខែមករា នៅពេលដែល​សីតុណ្ហភាព​នៅក្នុង​តំបន់​នោះ ធ្លាក់ចុះ​រហូតដល់ ៣ អង្សា​សេ​។​

​ទីប្រជុំជន Ain Sefra ដែល​គេ​ស្គាល់​ថា​ជា «​ច្រក​ផ្លូវ​ទៅកាន់​វាល​ខ្សាច់​សាហា​រ៉ា​» មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១០០០ ម៉ែត្រ ពី​នីវ៉ូ​ទឹកសមុទ្រ និង​ព័ទ្ធជុំវិញ​ដោយ​ភ្នំ​អា​ត្លា​ស (Atlas)​។​

​វាល​ខ្សាច់​សាហា​រ៉ា គ្របដណ្តប់​ភាគច្រើន​នៅ​អាហ្វ្រិក​ខាងជើង​។ ជា​លទ្ធផល នោះ​តំបន់​ខ្លះ​នៃ​វាល​ខ្សាច់​នេះ បាន​ជួបប្រទះ​នឹង​ការប្រែប្រួល​សីតុណ្ហភាព និង​សំណើម​បែបនេះ​។​

​បើទោះបី​តែង​ស្ងួត​យ៉ាងណា វាល​ខ្សាច់​សាហា​រ៉ា ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រែជា «​បៃតង​» ម្តងទៀត នៅក្នុង​ប្រហែល ១៥០០០ ឆ្នាំ ទៀត​។​

​យោងតាម​សារព័ត៌មាន Daily Mail សីតុណ្ហភាព​ធ្លាក់ចុះ​ត្រជាក់​ខ្លាំង​រហូត​បង្កើតជា​ព្រិល​ទឹកកក នៅ​វាល​ខ្សាច់​នេះ គឺ​មិនធម្មតា​ទេ ប៉ុន្តែ វា​តែងតែ​រលាយ​នៅពេល​ព្រឹក ក្រោយ​ពេលដែល​ព្រះអាទិត្យ​រះ​។​

​សូមបញ្ជាក់ថា ទីប្រជុំជន Ain Sefra បាន​ជួបប្រទះ​បាតុភូត​វាល​ខ្សាច់​គ្របដណ្តប់​ទៅដោយ​ព្រិល​បែបនេះ ជា​លើក​ទី​៣ ហើយ ក្នុង​រយៈពេល ៤០ ឆ្នាំ មកនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×