Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការទទួលស្គាល់​នូវ​ការពិត​នៃ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ដែល​បាន​ទប់ស្កាត់​ការចម្លង​បានល្អ​ប្រសើរ​

spot_img

​ភ្នំពេញ​៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹងថា តាម​ការចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​បុក (www.sbs.com.au) នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ របស់​សារព័ត៌មាន ប្រទេស​អូស្ត្រាលី​ឈ្មោះ SBC News – DATELINE ដែល​បានធ្វើ​បច្ចុប្បន្នភាព ០៣​ម៉ោង​មុននេះ បានសរសេរថា​៖

​នៅពេលដែល​ពិភពលោក​បាន និង​កំពុង​ដោះស្រាយ​បញ្ហា​រាតត្បាត​ជាង​មួយឆ្នាំ​មកហើយ ចាប់តាំងពី​មានការ ប្រកាស ជា​លើកដំបូង​ថា​មាន​ករណី​កូ​វីដ​-១៩ រាតត្បាត​លើ​សាកលលោក ប្រទេស​កម្ពុជា បាន​លេចចេញ​ជា​រៀង​ជោគជ័យ មួយ​ដែល​នឹកស្មាន​មិន​ដល់​។​

​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដីគោក​ដ៏​តិចតួច ដែល​គ្មាន​ករ​ណ៍​ស្លាប់​ដោយសារ​ជំ​ង កូ​វីដ​-១៩ ទោះបី​ជាមាន​ប្រព័ន្ធ​សុខាភិបាល ដែល​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​តិចតួច​ក៏ដោយ​។ ខណៈពេល​នៃ​ការចុះ ផ្សាយ​អត្ថបទ​នេះ ប្រទេស​កម្ពុជា មាន​ករណី​ជំងឺ​កូ​វីដ​-១៩​ចំនួន ៤៤៨ ករណី និង​គ្មាន​អ្នកស្លាប់​។ នៅ​ថ្ងៃ​ដដែល​នេះ នៅ​ចក្រភព​អង់គ្លេស​មាន​ករណី​កូ​វីដ​-១៩​ថ្មី​ជាង ៣៨ .០០០ ករណី​នឹងមាន​ការស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១.៩២០ នាក់​។ ទោះបីជា​ប្រទេស​ទាំងពីរ​នេះ មិនអាច​ធ្វើការ​ប្រៀបធៀប​គ្នា​បាន ប្រសិនបើ​មើល​លើ​ចំនួន​ប្រជាជន ឬ ប្រព័ន្ធ​សុខាភិបាល​ក៏ដោយ ក៏មាន​ការផ្តល់​នូវ​គំនិត​ប្រៀបធៀប​មួយ អំពី​របៀប​ដែល​វីរុស​បាន​ជះឥទ្ធិពល​ដល់​ប្រទេស ទាំងពីរ ដែលមាន​ការខុស​គ្នា​ខ្លាំងណាស់ ដែល​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​។​

​លោកស្រី​វេជ្ជបណ្ឌិត​ហ្វ្រ​ង់​សេស ដេលី (Dr. Frances Daily) ដែល​បានធ្វើការ​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ពីរ​ទសវត្សរ៍​មកហើយ​នោះ ដំបូង​ឡើយ មានការ​សង្ស័យ​លើ​តួលេខ​នៃ​ករណី​កូ​វីដ​-១៩ ប៉ុន្តែ​ឥឡូវនេះ លោកស្រី មានការ​ជឿជាក់ថា ជោគជ័យ​របស់​កម្ពុជា គឺមាន​ពិតប្រាកដ​មែន​។ លោកស្រី​បាន​និយាយ​ពី​ផ្ទះ​របស់លោក​ស្រី​នៅ Tasmania នៃ​ប្រទេស អូស្ត្រាលី ថា វា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​”​។ ខ្ញុំ​គិតថា យើង​នឹងត្រូវ​បានសម្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ទីនោះ​។ ប៉ុន្តែ​បន្ទាប់ពី​ពីរ​ទៅ​បី​ខែ​ដំបូង​នៃ​ការ​រាតត្បាត វា​បានបង្ហាញ​ច្បាស់​ថា គឺ​ពិតជា​មិនមាន​ករណី​ជំងឺ​កូ​វីដ​-១៩ ច្រើន​នោះទេ​”​។​

​លោកស្រី​វេជ្ជបណ្ឌិត​ហ្វ្រ​ង់​សេស ដេលី ធ្លាប់​បានធ្វើ​ការងារ​លើ​ការគ្រប់គ្រង​ជំងឺឆ្លង និង​ការអប់រំ​ផ្នែក​វេជ្ជសាស្ត្រ​នៅ ប្រទេស​កម្ពុជា​។ លោកស្រី​បាន​បន្តទៀតថា ប្រសិនបើ​ករណី​ឈឺ និង​ស្លាប់​ខ្ពស់ជាង​ចំនួន​ប្រកាស​ផ្លូវការ​នោះ វិបត្តិ​សុខ ភាព​នឹង​កើតឡើង​ធ្ងន់ធ្ងរ​ជាមិនខាន ដែល​មិនអាច​លាក់លៀម​បានឡើយ​។ ពិតណាស់ នឹងត្រូវ​មានការ​កត់ត្រា​ករណី​ស្លាប់ ប្រសិនបើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហួស​ពីអ្វី​ដែល​បាន​កត់ត្រា​ទុក​នោះ​” ។​

​ចំណែកឯ លោក​សាស្ត្រាចារ្យ ម៉ា​ក់ឡ (Mc Laws) ដែលជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ញូ​សា​វែ​ល (New South Wales (UNSW) នៃ​ប្រទេស​អូស្ត្រាលី​) និង​ជាទី​ប្រឹក្សា​អង្គការ​សុខភាព​ពិភពលោក (WHO) សម្រាប់​ក្រុម​ដ៏​ត្រឹមត្រូវ ថា ជំងឺ​កូ​វីដ​-១៥ មិនមាន​ការរីក​រាល​ដាល​ទេ ទោះបី​ជាមាន​ករ​ណ៍​វិជ្ជមាន​ខ្លះ​មិន​ត្រូវបាន​គេ​កត់​ត្រាទុក​ក៏ ដោយ ហើយ​ពួកគេ​ពិតជា​មានសំណាង​ណាស់​។​

​ការ​រឹតត្បិត និង​ការគ្រប់គ្រង​នៅតាម​ព្រំដែន​៖

​ដំបូង​ឡើយ កម្ពុជា ហាក់ដូចជា​បាន​មើលស្រាល​ការចម្លង​វីរុស​នេះ ហើយ​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​មុខ​នេះ កម្ពុជា​បាន បដិសេធ​ក្នុង​ការបិទ​ព្រំដែន​របស់ខ្លួន​ផងដែរ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ថែមទាំង​បាន​មានប្រសាសន៍ថា លោក​ចង់ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Wuhan ទៀតផង​។ នៅ ទីបំផុត លោក​ក៏បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ហើយ​បានចាប់ផ្តើម​បិទ​ព្រំដែន​របស់ខ្លួន​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​។ សាលារៀន សាកលវិទ្យាល័យ និង​ទីកន្លែង​កម្សាន្ត​នានា​ត្រូវបាន​បិទ​ជា​បណ្តើរ បាន​ហាមឃាត់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​មុនពេល​មាន​ជំងឺ​រាតត្បាត​ដែរ​។ ៗ សូម្បីតែ​ការធ្វើដំណើរ​ក្នុងស្រុក ក៏ត្រូវ​កម្ពុជា បាន​បន្ត​ការត្រួតពិនិត្យ​តាម​ព្រំដែន​យ៉ាង​តឹងរឹង និង​បាន​ព្យួរ​កម្មវិធី​ផ្តល់​ទិ​ដ្ឋ​ការ​អេ​ឡិច​ត្រូ​និ​ច និង​ទិដ្ឋាការ នៅពេល​មកដល់ ដែល​បណ្តាលឱ្យ​ស្ទើរតែ​គ្មាន​ទេសចរណ៍​។ អ្នកធ្វើដំណើរ​ដែលមាន​លក្ខណសម្បត្តិ​អាច​ចូលមក​កម្ពុជា បាន ត្រូវតែ​ផ្តល់​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែលមាន​រយៈពេល​មិន​លើសពី ៧២​ម៉ោងៗ អ្នក​ដែល​ធ្វើតេស្ត វិជ្ជមាន ត្រូវបាន​គេ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​កន្លែង​ដែល​កំណត់ដោយ​រដ្ឋាភិបាល ហើយ​អ្នក​ដែលមាន​លទ្ធផល អវិជ្ជមាន​ត្រូវបាន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​រយៈពេល​១៤​ថ្ងៃ​។ ការ​រឹតបន្ដឹង​ខ្លះ ត្រូវបាន​បង្ហូរ បន្ថយ ហើយ​សាលារៀន និង​កន្លែង​ផ្សេងទៀត​ត្រូវបាន​បើក​ដំណើរការ​រាជរដ្ឋាភិបាល​កម្ពុជា មានអំណាច​ក្នុងការ​រឹតត្បិត​សេរីភាព​ក្នុងការ​ធ្វើដំណើរ ការជួបជុំ និង​ធ្វើការ​របស់​ប្រជាជន ក៏ដូចជា​សិទ្ធិ​ឯកជន​របស់​ពួកគេ​។ រាជរដ្ឋាភិបាល ក៏​អាច​ផាកពិន័យ​ប្រជាជន​រហូតដល់ ២៥០.០០០ ដុល្លារ ឬ​ដាក់ពន្ធនាគារ​រហូតដល់​១០​ឆ្នាំ ប្រសិនបើ​ពួកគេ​ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធ​ពីបទ​មិន​គោរព ឬ​រារាំង​ការអនុវត្ត​វិធានការ​បន្ទាន់​ដែល​បានអនុម័ត​ដោយ​រាជរដ្ឋាភិបាល​។​

​អាយុ និង​ប្រជាជន​ក្នុង​តំបន់​៖

​ប្រទេស​កម្ពុជា មាន​ប្រជាជន​ចំនួន ១៦,៨ លាន​នាក់ ដែលមាន​ប្រជាជន ៧៥ ភាគរយ ដែល​រស់​នៅតាម​តំបន់ៗ​ៗ នៅ ប្រទេស​អូស្ត្រាលី ប្រជាជន ៧១ ភាគរយ រស់នៅក្នុង​ទីក្រុង​ធំៗ​។ ប្រការនេះ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាល ដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស ប្រសិនបើ​មានការ ក្រុមមនុស្ស អាច​កាត់បន្ថយ​នូវ ដោយសារ​ជំងឺ​ភ្លើង​-១៩ ។ ផ្ទុះឡើងៗ ៦៥​ភាគរយ​នៃ​ចំនួន​ប្រជាជន មាន​អាយុ​ក្រោម ៣០​ឆ្នាំ ដែលជា ហានិភ័យ​នៃ​រោគសញ្ញា​ធ្ងន់ធ្ងរ និង​ប​ណ្តុ​នៃ​មូល​ហេ​រួមផ្សំ​ផ្សេងៗ ដែល​បណ្តាល​ឲ្យ​ស្លាប់​។​

​វប្បធម៌​៖

​ដូច​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​ដែរ ប្រទេស​កម្ពុជា ប្រកាន់យក​ការពាក់​ម៉ាស់​មុខ និង​ការស្វាគមន៍​ជា​ញឹកញាប់ ដែល​មិន​ពាក់ព័ន្ធ​នឹង​ការប៉ះពាល់​រា​ង្គ​កាយ ដោយ​ធ្វើការ​ឱនក្បាល ឬ​សំពះ ជំនួស​ឱ្យ​ការចាប់​ឱប​គ្នា​។ ព្រឹត្តិការណ៍​សង្គម និង​របៀប​រស់នៅ​ភាគច្រើន ធ្វើឡើង​នៅ​លំហ​ខាងក្រៅ ដែល​ត្រូវបាន​គេ​ដឹងថា អាចជួយ​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​

​ការទូត និង​គោលដៅ​ក្នុង​តំបន់​៖

​ប្រទេសជិតខាង​របស់​កម្ពុជា មាន ប្រទេស​ថៃ និង​វៀតណាម ក៏​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ជំងឺ រាតត្បាត ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ផងដែរ​។​

​អង្គការ​សុខភាព​ពិភពលោក បាន​ជួយ​សម្របសម្រួល​ជំនួយ ហើយ​ធនាគារពិភពលោក​បាន​យល់ព្រម​ផ្តល់ ប្រាក់កម្ចី​ជាង ២០​លាន​ដុល្លារ ដើម្បី​គាំទ្រ​គម្រោង​ឆ្លើយតប​ជំងឺ​កូដ​-១៩ នៅ​កម្ពុជា​។ សហគមន៍​អឺរ៉ុប ក៏បាន​ផ្តល់ប្រាក់ ជាង ៦០​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​រស់​ឡើងវិញ​។​

​លោកស្រី​វេជ្ជបណ្ឌិត ហ្វ្រ​ង់​សេស ដេលី បាន​មានប្រសាសន៍ថា វា​ទំនងជា​ប្រទេស​នេះ មាន​អារម្មណ៍​ថា មាន សម្ពាធ​ដើម្បី​អនុវត្ត​ឲ្យ​បានល្អ​ដូចជា​ប្រទេសជិតខាង​របស់​ពួកគេ ដោយ​ប្រជាពលរដ្ឋ បាន​ប្តេជ្ញា​អនុវត្ត​វិធានការ ទទួល បាន​អត្រា​ជំងឺ​កូ​វីដ​-១៩ មាន​កម្រិត​ទាប ដូច​ប្រទេសជិតខាង​របស់ខ្លួន​។​

​ក្នុងអំឡុងពេល​នៃ​ការ ផ្ទុះឡើង​តូច​មួយ​នៅ​ផ្សារ​ទំនើប​ធំៗ មួយចំនួន​ក្នុងប្រទេស​កម្ពុជា កាលពី​ខែវិច្ឆិកា​កន្លងមក ថ្នាក់ដឹកនាំ ឬ​មេភូមិ​-​ឃុំ បាន​ដើរតួ​ជា​អ្នក​តាម​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ ដោយបាន​ស្ម័គ្រចិត្ត ធ្វើដំណើរ​ពី​ផ្ទះមួយ​ទៅផ្ទះ មួយ ដើម្បី​ពិនិត្យ​មើលថា​តើ ប្រជាជន​ធ្លាប់បាន​ចូលទៅ​កន្លែង​នោះដែរ​ឬទេ​?​។​

​លោកស្រី​វេជ្ជបណ្ឌិត ហ្វ្រ​ង់​សេស ដេលី បាន​មានប្រសាសន៍​ទៀតថា “​កម្ពុជា​បាន​ប្រមូលផ្តុំ​ការចូលរួម​របស់​សហ​គម​ន៍ ហើយ​អ្នក​រាល់គ្នា​ដឹងថា ពួកគេ​មានការ​ត្រូវ​ទទួលខុសត្រូវ​ណាស់ ។ នេះ វា​ពិត​ជាមាន​សារសំខាន់​ក្នុងការ​ពន្យល់ និង​បង្ហាញ​ចំណាប់អារម្មណ៍ ដែល​ត្រូវ​រក្សា​កិច្ចការ​នេះ ឲ្យ​មានការ​អនុវត្តន៍​ដ៏​យូរអង្វែង​”​។
​កម្ពុជា បាន​បំបែក​ចង្កោម នៃ​ព្រឹត្តិការណ៍​ក្នុង​ខែវិច្ឆិកា បាន​យ៉ាង​ឆាប់រហ័ស​។​

​លោកស្រី​វេជ្ជបណ្ឌិត​ហ្វ្រ​ង់​សេស ដេលី បាន​មានប្រសាសន៍​ទៀតថា “​កម្ពុជា​បាន​ប្រមូលផ្តុំ​ការចូលរួម​របស់ សហគមន៍ ហើយ​អ្នក​រាល់គ្នា​ដឹងថា ពួកគេ​មានការ​ត្រូវ​ទទួលខុសត្រូវ​ណាស់ៗ នេះ វា​ពិត​ជាមាន​សារសំខាន់​ក្នុងការ ពន្យល់ និង​បង្ហាញ​ចំណាប់អារម្មណ៍ ដែល​ត្រូវ​រក្សា​កិច្ចការ​នេះ​ឱ្យ​មានការ​អនុត្ត​ន៍​ដ៏​យូរអង្វែង ។​

​លោកស្រី​វេជ្ជបណ្ឌិត​ហ្វ្រ​ង់​សេស ដេលី បានលើកឡើង​ដែរ​ថា ការផ្លាស់ប្តូរ​រដូវ​កាល និង​កំណើន​យ៉ាងខ្លាំង​នៃ ករណី​ឆ្លង​រាតត្បាត​នៅ​ប្រទេស​ថៃ ប្រហែលជា​អាច​ជះឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​។​

​ប្រសិនបើ​មាន​ពេលវេលា​ដែល​ពួកគេ​អាច​នឹង​មានការ ពេលនេះ​ដែល​អាកាសធាតុ​មាន​ភាព ប្រទេស​ថៃ ។ ផ្ទុះឡើង​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​នោះ វា​ទំនងជា​នៅ ចុះ​ត្រជាក់ និង​ស្ងួត​ជាង​នេះ និង​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ឆ្លង​ចូល​មកពី​ប្រទេស​ថៃ​៕

​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×