Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន ២១​ថ្ងៃ ៖ ឃាត់ខ្លួន​មនុស្ស ១១២៦​នាក់ និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង​៦​គីឡូ​

spot_img

​ភ្នំពេញៈ នៅក្នុង​យុទ្ធនាការ​ប​បង្ក្រាប​គ្រឿង​ញៀន​ខុសច្បាប់​រយៈពេល ២១​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាបបាន​ចំនួន ៤៣៦​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ១១២៦​នាក់ (​ស្រី​ចំនួន ៤៤​នាក់​) និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន ៦Kg ៦៤៥,៨៩g និង​៦១៧​កញ្ចប់​តូច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​សារ​ព័​ត៍​មាន CEN ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​។​

របាយការណ៍​បាន​បន្តថា ករណី​ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និង​ដាំ​ដុះ បង្ក្រាបបាន​ចំនួន​១២៧៨​ករណី ឃាត់ ៥៩១​នាក់ (​ស្រី​ចំនួន ៣៨​នាក់​)​។ ករណី​ប្រើប្រាស់​បង្ក្រាបបាន​ចំនួន ១៥៨​ករណី ឃាត់​មនុស្ស ៥៣៥​នាក់ (​ស្រី ៦​នាក់​) និង​អនុវត្ដ​ន៍​ដីកា​ចំនួន ១៤​ដីកា ឃាត់​មនុស្ស ១២​នាក់​៕​រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

​ប្រភេទ​បទល្មើស​៖ ជួញដូរ ១៦​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ៥២​នាក់ (​ស្រី ២​នាក់​) និង​ករណី​ប្រើប្រាស់ ១៣​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ៣២​នាក់​។ អនុវត្ដ​ន៍​ដីកា​ចំនួន ដីកា ៣ ចាប់ ៣​នាក់​។​
​លទ្ធផល​ខាងលើ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប​រួមមានៈ​
​ប៉ូលិស : ១០​អង្គភាព​
១ / មន្ទីរ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ៧​ករណី ឃាត់ ២២​នាក់ ចាប់យក​Ice ០,៤២​ក្រាម​។ ២ / បាត់ដំបង​៖ ប្រើប្រាស់ ៣​ករណី ឃាត់ ១៦​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។ ៣ / កំពង់ចាម​៖ ជួញដូរ ២​ករណី ឃាត់ ២៥​នាក់ ចាប់យក​Ice ២៦​កញ្ចប់​តូច​។ ៤ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ១៣,១២​ក្រាម​។ ៥ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​ice ៦,០៦​ក្រាម​។ ៦ / ក្រចេះ​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។ ៧ / ពោ​ធ៍​សាត់​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ០,៧៣​ក្រាម​។ ៨ / ស្វាយរៀង​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់​។ ៩ / ត្បូងឃ្មុំ​៖ ជួញដូរ ២​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ៣,១២​ក្រាម​។ ១០ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៤​ករណី ឃាត់ ៥​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ ចាប់យក​ice ១០​កញ្ចប់​តូច​។​
​កងរាជអាវុធហត្ថ​ចូលរួម​បង្ក្រាប ៣​អង្គភាព មានដូចជាៈ ១ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ៥,០៩​ក្រាម​។ ២ / ព្រះសីហនុ​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ៥,០​ក្រាម​។ ៣ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ២៤,៩៩​ក្រាម​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×