ភ្នំពេញៈ នៅក្នុងយុទ្ធនាការបបង្ក្រាបគ្រឿងញៀនខុសច្បាប់រយៈពេល ២១ថ្ងៃ គិតពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបានចំនួន ៤៣៦ករណី ឃាត់ខ្លួនមនុស្សចំនួន ១១២៦នាក់ (ស្រីចំនួន ៤៤នាក់) និងដកហូតសារធាតុញៀនគ្រប់ប្រភេទចំនួន ៦Kg ៦៤៥,៨៩g និង៦១៧កញ្ចប់តូច។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលសារព័ត៍មាន CEN ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបានចំនួន១២៧៨ករណី ឃាត់ ៥៩១នាក់ (ស្រីចំនួន ៣៨នាក់)។ ករណីប្រើប្រាស់បង្ក្រាបបានចំនួន ១៥៨ករណី ឃាត់មនុស្ស ៥៣៥នាក់ (ស្រី ៦នាក់) និងអនុវត្ដន៍ដីកាចំនួន ១៤ដីកា ឃាត់មនុស្ស ១២នាក់៕រក្សាសិទ្ធិដោយៈ ចេស្តារ
ប្រភេទបទល្មើស៖ ជួញដូរ ១៦ករណី ឃាត់ខ្លួនមនុស្សចំនួន ៥២នាក់ (ស្រី ២នាក់) និងករណីប្រើប្រាស់ ១៣ករណី ឃាត់ខ្លួនមនុស្សចំនួន ៣២នាក់។ អនុវត្ដន៍ដីកាចំនួន ដីកា ៣ ចាប់ ៣នាក់។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាបរួមមានៈ
ប៉ូលិស : ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២២នាក់ ចាប់យកIce ០,៤២ក្រាម។ ២ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ១៦នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ២៥នាក់ ចាប់យកIce ២៦កញ្ចប់តូច។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១៣,១២ក្រាម។ ៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកice ៦,០៦ក្រាម។ ៦ / ក្រចេះ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៧ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,៧៣ក្រាម។ ៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់។ ៩ / ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកice ៣,១២ក្រាម។ ១០ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកice ១០កញ្ចប់តូច។
កងរាជអាវុធហត្ថចូលរួមបង្ក្រាប ៣អង្គភាព មានដូចជាៈ ១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ៥,០៩ក្រាម។ ២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ៥,០ក្រាម។ ៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ២៤,៩៩ក្រាម៕ រក្សាសិទ្ធិដោយៈ ចេស្តារ