Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤​ឆ្នាំ​ជាប់​គ្នា ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក នៅតែមាន​ការកើនឡើង សម្រាប់​ឆ្នាំ​២០២០ សរុប​ជាង ៥.៥០៩​លាន​ដុល្លារ​អាមេរិក​

spot_img

​ភ្នំពេញ ៖ ទិន្ន័យ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​អង្គភាព​ព័ត៌មាន CEN ទទួលបាន​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​នេះ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ ទៅ​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៥,២៥៨​លាន​ដុល្លារ ខណៈ​ការនាំ​ចូល​ពី​អាមេរិក​វិញ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២៥០​លាន​ដុល្លារ​។

​យោងតាម​តារាង​ទិន្នន័យ​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក ពិនិត្យឃើញថា ពេញ​មួយឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ សម្រេចបាន​សរុប​ចំនួន​ជាង​៥,៥០៩​លាន​ដុល្លារ​អាមេរិក កើនឡើង​១៦.៨៩​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន​ជាង​៤,៧១៣​លាន​ដុល្លារ​អាមេរិក​។​

​គួរ​កត់សម្គាល់ថា ផលិតផល​សំខាន់ៗ ដែល​កម្ពុជា នាំ​ចេញទៅ​អាមេរិក មាន​សម្លៀកបំពាក់ សម្ភារ​សម្រាប់​ការធ្វើដំណើរ (​វ៉ា​លី កាបូប​) កង់ និង​សម្ភារ​ប្រើប្រាស់ មួយចំនួនទៀត​។ ចំណែក​អាមេរិក នាំចូល​មក​ក​ម្ឋ​បុ​ជា​វិញ មានដូចជា រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារ​អគ្គិសនី គ្រឿង​អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។​

​សម្រាប់​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ មាន ÷

– ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​២,៦០៥​លាន​ដុល្លារ ក្នុងនោះ កម្ពុជា​នាំចេញ បាន​២,៤០៨​លាន​ដុល្លារ​អាមេរិក ខណៈ​អាមេរិក នាំ​ចូលមក​កម្ពុជា​វិញ មានតែ​១៩៦​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

– ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​៣,៤៣៨​លាន​ដុល្លារ ក្នុងនោះ កម្ពុជា​នាំចេញ បាន​៣,០៥១​លាន​ដុល្លារ​អាមេរិក ខណៈ​អាមេរិក នាំ​ចូលមក​កម្ពុជា​វិញ មានតែ​៣៨៦​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

– ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​ជាង​៤,៧១៣​លាន​ដុល្លារ ក្នុងនោះ កម្ពុជា​នាំចេញ បាន​៤,៤០២​លាន​ដុល្លារ​អាមេរិក ខណៈ​អាមេរិក នាំ​ចូលមក​កម្ពុជា​វិញ មានតែ​ជាង​៣១១​លាន​ដុល្លារ​ប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×