Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ស្គាល់គ្នា​សុំ​ខ្ចី​ម៉ូតូ​មួយ​ភ្លែត ហើយ​ជិះ​យកទៅ​បាត់​រហូត ទីបំផុត​ត្រូវ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​

spot_img

បាត់ដំបង ៖ កាលពី​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ១៣​និង​៣០​នាទី នៅ​ចំណុច​ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង អនុវត្តតាម​មតិ​ណែនាំ​របស់លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បាន​ចាត់តាំង​លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី រំលោភ​លើ​ទំនុកចិត្ត ( ខ្ចី​ម៉ូតូ ) ០១ ករណី និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ សយ កុសល់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ទីកន្លែង​កំណើត ភូមិ​សិង្ហ ឃុំ​សិង្ហ ស្រុក​សំរោង ខេត្តតាកែវ រីឯ​ទីលំនៅ បច្ចុប្បន្ន​មិន​ពិតប្រាកដ ។

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២១ វេ​ល​ម៉ោង ១៤​និង​០០​នាទី ន​នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ស្ថិត​ក្នុងភូមិ អញ្ចាញ​សង្កាត់ អូរ​ចារ ក្រុង​បាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ របស់​ជនរងគ្រោះ ឈ្មោះ ជ័យ មី​តួ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ទីកន្លែង​កំណើត ខេត្តព្រះវិហារ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពេល​ម្ចាស់​ម៉ូតូ​ឱ្យ​ខ្ចី​ហើយ ជនសង្ស័យ​បាន​ជិះ​យកទៅ​បាត់​រហូត ដោយ​មិន​យកមក​ប្រគល់ឱ្យ​ម្ចាស់​វិញ​ឡើយ​។​

​ដោយ​មិនមាន​សង្ឃឹមថា ជនសង្ស័យ​យក​ម៉ូតូ​មក​ប្រគល់ឱ្យ​ខ្លួន​វិញ ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ចូលមក​សមត្ថកិច្ច​នគ​របាល ហើយ​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ដកហូត​បាន​ម៉ូតូ ០១ គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៩ លេខ​តួ​-​ម៉ាស៊ីន 5448212 ពាក់​ផ្លាកលេខ ព្រះវិហារ 1D 6062 ជា​របស់​ជនរងគ្រោះ​។
បច្ចុប្បន្ន​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×