Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ កងយោធពល​ខេមរភូមិន្ទ នៅតែ​ចាត់ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារសំខាន់​ចាំបាច់​

spot_img

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ នៅតែ​ចាត់ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​អនុវត្ត​ផែនការ​កែទម្រង់​របស់​ខ្លួន ហើយ​ក្នុងន័យនេះ ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព ដែល​ត្រូវ​ដំណើរការ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល​ឱ្យទទួល​បាន​ជោគជ័យ​។

​ការបញ្ជាក់​នេះ ក្នុង​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​អង្គរក្ស​ពិសេស ជំនា​ន់ទី​២៥ និង​បន្ត​បើក​វគ្គ​ជំនា​ន់ទី​២៦ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បញ្ជាការដ្ឋាន​អង្គរក្ស (​ភ្នំ​ស្រង់​) ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា កងយោធពល​ខេមរភូមិន្ទ នៅតែ​ចាត់ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​អនុវត្ត​ផែនការ​កែទម្រង់​របស់​ខ្លួន ហើយ​ក្នុងន័យនេះ ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព ដែល​ត្រូវ​ដំណើរការ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល​ឱ្យទទួល​បាន​ជោគជ័យ​។ ក្នុងនោះ​កម្លាំង​ដែលមាន​ស្រាប់ និង​កម្លាំង​បំពេញបន្ថែម ត្រូវ​ទទួលបាន​នូវ​ការហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព​ឱ្យបាន​ជាប់​ជាប្រចាំ ហើយ​ចាំបាច់​ទាមទារ​ឱ្យ​ការហ្វឹកហ្វឺន​ទាំងអស់​ត្រូវ​ផ្តោតលើ​គុណភាព​នៃ​បរិមាណ និង​ការផ្ទេរ​បទពិសោធន៍​។ ជាក់ស្តែង​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ បាន​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​ក្នុងការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ជំនាញ​របស់​យោធិន ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​សមត្ថភាព​ក្នុងការ​បំពេញភារកិច្ច​ក្នុងពេល​ចំពោះមុខ និង​រយៈពេល​វែង​រប​ស់​កងយោធពល​ខេមរភូមិន្ទ គឺ​ការ​ការពារជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ និង​ជាពិសេស​ការបំពេញភារកិច្ច​ស្នូល​របស់​អង្គភាព​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ និង​អន្តរជាតិ​នានា​។

​សូម​សិក្ខាកាម​ដែល​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​អង្គរក្ស​ពិសេស បន្ត​ពង្រឹង​ភារកិច្ច​ស្នូល​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ និង​អន្តរជាតិ​នានា និង​បន្ត​កិច្ចការពារ​បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព និង​ភាពសុខសាន្ត​របស់​ប្រជាជន ក៏ដូចជា​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ និង​បទបញ្ជា​ទាំងឡាយ ជាមួយនឹង​ការខិតខំ​អប់រំ​ហ្វឹកហ្វឺន​រៀនសូត្រ​ប្រកបដោយ​ការតស៊ូ​អត់ធ្មត់​ព្យាយាម រហូត​ក្លាយជា​កងទ័ព​ដែលមាន​វិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិ​សមជា​កូនចៅ​ពិតប្រាកដ​របស់​ប្រជាជន និង​ហ៊ាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ ដែល​ជោគជ័យ​នេះ គឺ​កើតចេញពី​ការ​ហាត់ពត់លត់ដំ​កាយសម្បទា ស្មារតី និង​សតិអារម្មណ៍​ក្នុងការ​ពុះពារ​ជម្នះ​នូវ​ឧបសគ្គ និង​ការលំបាក​គ្រប់បែបយ៉ាង និង​ជា​មោទនភាព​សម្រាប់​សិក្ខាកាម​បញ្ចប់​វគ្គ​គ្រប់ៗ​រូប ហើយក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​ប្រើប្រាស់​ចំណេះដឹង និង​ចំណេះធ្វើ​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ សម្រាប់​យកទៅអនុវត្ត​បំពេញ​រាល់​ភារកិច្ច​នៅតាម​បណ្តា​កងឯកភាព​ឱ្យ​ទទួលបាន​ជោគជ័យ និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង ក៏ដូចជា​សម្រាប់​ការកសាង និង​អភិវឌ្ឍ​ខ្លួនឯង​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​ក្នុងពេល​ចំពោះមុខ និង​តទៅ​អនាគត​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

spot_img
×